adverise with khmeread 1

ព្យាបាល​ស្នាម​ជាំ​និង​អុច​ខ្មៅ​នៅលើ​មុខ​ដោយ​ប្រើ​គ្រឿងផ្សំ​ធម្មជាតិ​ទាំង ២ នេះ​

    ​ស្នាម​ជាំ​គឺ​តំណាងឱ្យ​ជំងឺ​ស្បែក​។ រោគសញ្ញា​នេះ​រួមបញ្ចូល​នូវ​ស្នាម​ខ្មៅៗ​នៅលើ​ស្បែក​របស់​អ្នក​ដែល​បង្កឡើង​ដោយសារ​ធាតុ​ដែល​ផ្តល់​ពណ៌​ដល់​ស្បែក​និង​សក់​ច្រើន​ជ្រុល​។ បញ្ហា​ជាមួយ​សារធាតុ​នេះ​អាច​បង្កឡើង​ដោយ​ផលប៉ះពាល់​ពី​ព្រះអាទិត្យ ការ​កើន​អាយុ ការបង្ក​ដោយ​ជំងឺ​មួយចំនួន ការ​របួស​ឬក៏​ការ​មាន​ផ្ទៃពោះ​។ គួរឱ្យ​សោកស្តាយ សញ្ញាណ​ទាំងអស់នេះ​បាន​នាំឱ្យ​កើតមាន​ស្នាម​ពណ៌​ត្នោត​ដុំៗ​នៅលើ​ស្បែក​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី អត្ថបទ​នេះ​នឹង​ណែនាំ​អ្នក​នូវ​វិធី​ធម្មជាតិ​សម្រាប់​ព្យាបាល​ស្នាម​ជាំ​ដែល​លោកអ្នក​អាច​រៀបចំ​នៅផ្ទះ​ដោយ​ខ្លួន​អ្នក​បាន​។​

​    ​* គ្រឿងផ្សំ​
​    ​- ម្សៅ​រមៀត ១ ស្លាបព្រា​កាហ្វេ​
​    ​- ទឹកក្រូច​ភ្លា ១ ស្លាបព្រា​កាហ្វេ​

​    ​* របៀប​ធ្វើ​
​    ​- លាយ​គ្រឿងផ្សំ​ទាំងនេះ​ចូលគ្នា រួចហើយ​កូរ​វា​ឱ្យ​សព្វ​។ បន្ទាប់មក យក​វា​ទៅ​បិត​នៅ​កន្លែង​ដែលមាន​ស្នាម​ជាំ​អុច និង​ទុក​វា​រយៈពេល ១៥ នាទី​រហូតដល់​វា​ស្ងួត​។ បន្ទាប់មក លាង​វា​ចេញ​ជាមួយ​ទឹក​ត្រជាក់​។​

​    ​អ្នក​ត្រូវធ្វើ​វិធី​នេះ​មុននឹង​ងូតទឹក​។ បន្ត​ព្យាបាល​បែបនេះ​រយៈពេល ម្តង​ឬក៏ ២ ដង​ក្នុង​មុន​ថ្ងៃ​រហូត​ទាល់តែ​អ្នកទទួលបាន​លទ្ធផល​ពេញចិត្ត​។​

​    ​*​ចំណាំ​៖ មិនត្រូវ​ឱ្យ​ស្បែក​របស់​អ្នក​ត្រូវ​ពន្លឺ​ថ្ងៃ​ឆាប់​ពេក​ទេ​បន្ទាប់ពី​ការព្យាបាល​នេះ​៕

adverise with khmeread
ប្រភព៖ magazine

អ្នកនឹងចូលចិត្ត

មតិយោបល់