adverise with khmeread 2345

ម៉ាស​ជួយ​ការពារ​ភាព​ចាស់​មួយ​នេះ​ល្អ​ជាង​ការចាក់ Botox រាប់សិប​ដង​

​    ​ម្សៅ "​កា​កាវ​" គឺជា​គ្រឿងផ្សំ​ដ៏​អស្ចារ្យ​បំផុត ព្រោះ​វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​អាច​បង្កើន​ដល់​ការការពារ​ស្រទាប់​កូ​ឡា​ជែ​ន​ក្នុង​ស្បែក​។ 

​    ​រីឯ​ផ្លែ​បឺ​រ​គឺជា​អាហារ​ដ៏​ពិ​សេសមួយ​ដែល​ជួយ​ដល់​ការ​ប្រឆាំងនឹង​ភាព​ចាស់​។ វា​ជួយ​លុបបំបាត់​ស្នាម​ជ្រួញ​ដែលមាន​នៅលើ​មុខ​របស់​អ្នក​។ 

​    ​មួយវិញទៀត ឈើអែម​ជា​គ្រឿងទេស​មួយ​ប្រភេទ​ដែល​ផ្ទុក​ទៅដោយ​សារ​សារធាតុ​សម្បូរ​ប្រេង​សំខាន់ៗ​ជាច្រើន ជំនួយ​ដល់​ស្បែក​។​

​    ​* ដូច្នេះ​ដើម្បី​ធ្វើ​ម៉ាស​មួយ​នេះ​បាន​អ្នកត្រូវការ​៖
​    ​- ផ្លែ​បឺ​រ​ដែល​កាត់​ជា​កង់ៗ​រួច ១ ផ្លែ​
​    ​- ម្សៅ​កា​កាវ ៣ ស្លាបព្រា​បាយ​
​    ​- ទឹកឃ្មុំ ២ ស្លាបព្រា​បាយ​
​    ​- ឈើអែម ១ ស្លាបព្រា​កាហ្វេ​

​    ​* វិធី​ធ្វើ​
​    ​- លាយ​គ្រឿងផ្សំ​ខាងលើ​ចូលគ្នា​ទាំងអស់ បន្ទាប់មក​យក​វា​មក​លាប​នៅលើ​មុខ និង​ទុក​រយៈពេល ២៥ នាទី​មុននឹង​លាង​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​។ ដើម្បី​ទទួលបាន​លទ្ធផល​ប្រសើរ​ពី​ម៉ាស​បិទមុខ​នេះ អ្នក​ត្រូវធ្វើ​វា ២ ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​រក្សា​ស្បែក​ឱ្យនៅ​ក្មេង និង​គ្មាន​ជ្រីវជ្រួញ​៕

​ប្រភព​៖ greenfoodmagazine

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់