adverise with khmeread 505cfdce f444 49c0 aa9f b4a89008b570

ឃាត់​មេការ​ និង​អ្នកលេង​ហ្គេម​៥​នាក់​នៅ​កំពត​

    កំពត ៖ កម្លាំង​ប៉ូលិស​ក្រុង​កំពត បាន​សហការ​ជាមួយ​លោក​វរសេនីយ៍ត្រី លក ញ៉ា​វ នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បាន​ចុះ​ចាប់​ទូ​ហ្គេម​បាញ់​ត្រី​មួយកន្លែង នៅ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​និង​រឹប​អូន​ទូរ​បាញ់​ត្រី​បាន​ចំនួន ០២​ ​គ្រឿង នៅ​ម៉ោង​១១​ និង៥០​នាទី នា​ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ​២០១៦​កន្លងទៅនេះ។​

    ប៉ូលិស​និយាយថា ប្រតិបត្តិការ​នេះ​ប៉ូលិស​ឃាត់​អ្នកគ្រប់គ្រង​ចាត់ចែង​បាន​១​នាក់ ឈ្មោះ​ ចាន់ ដាលីន ភេទ​ប្រុស អាយុ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​ព្រៃ ឃុំ​ព្រៃ​ស្រលិត ស្រុក​ពារាំង ខេត្តព្រៃវែង និង​ឃាត់​អ្នកលេង​បាន​ចំនួន ៤​នាក់ (​ស្រី១​នាក់) ​ដែលមាន​ឈ្មោះ​ដូចខាងក្រោម ៖ ទី១.ឈ្មោះ​ ហេង ស៊ី​ថា ភេទ​ប្រុស អាយុ៥២​ឆ្នាំ នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ,ទី២.ឈ្មោះ​ នុយ ទី ភេទ​ប្រុស អាយុ២៣​ឆ្នាំ នៅ​ភូមិ​បុស្ស​ត្របែក ,ទី៣.​ឈ្មោះ អ៊ា សុវណ្ណ​រ៉ា ភេទ​ប្រុស អាយុ១៨​ឆ្នាំ នៅ​ភូមិ១​ឧសភា ​និង​ទី៤.ឈ្មោះ ​ចាន់ ដា ភេទ​ស្រី អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ។​

    បច្ចុប្បន្ន​កម្លាំង​យើង​បាន​ណែនាំ​ដល់​អ្នកលេង និង​បំពេញ​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់