adverise with khmeread F016cbe3 95db 4411 99b0 b3d809c60bc0

ឃាត់​ជនបរទេស​ប្រុស​ស្រី​២​នាក់​ពីបទ​ចោរកម្ម លួច​លុយ​និង​លិខិតឆ្លងដែន​

    ព្រះសីហនុ ៖ កម្លាំង​ជំនាញ​ប៉ូលិស​ខេត្ត ព្រះសីហនុ​បាន​សហការ​ជាមួយ ជនរងគ្រោះ និង​កម្លាំង​ជំនាញ​ប៉ូលិស​ខេត្តសៀមរាប​បានធ្វើការ​ស្រាវជ្រាវ ស៊ើប​អង្កេត ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​២​នាក់​នៅ​ថ្ងៃទី១៨ ខែ​ឧសភា​ ឆ្នាំ​២០១៦ នៅ​ភូមិ​កោះ​តូច សង្កាត់​កោះរ៉ុង ក្រុងព្រះសី​ហនុ ពីបទ​ចោរកម្ម លួច​លុយ​និង​លិខិតឆ្លងដែន​។​

    ប៉ូលិស​ន​យាយ​ថា អំពើ​លួច​នេះ​កើតឡើង​កាលពី​ថ្ងៃទី១៣​ ខែឧសភា​ ឆ្នាំ២០១៦ មកម្ល៉េះ​នៅផ្ទះ​សំណាក់​ឈ្មោះ ដោ​ន​ថោ​ន ក្នុងភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប។ ​ហើយ​នៅ​ថ្ងៃទី១៩ ខែ​ឧសភា ​ឆ្នាំ​២០១៦ ស្នងការ​ប៉ូលិស​ខេត្ត​ព្រះសីហនុ បានប្រគល់​ជនសង្ស័យ​ឱ្យ ស្នងការ​ប៉ូលិស​ខេត្តសៀមរាប ចាត់ការ​តាម​និតិ​វិធី​បន្ត។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ CHRISTOPHER BLACK ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​អង់គ្លេស មុខរបរ បើកហាង​លក់ដូរ។​

    ចំណែក​ជនសង្ស័យ​ចំនួន​២​នាក់​ឈ្មោះ  ១.ឈ្មោះ​ JULLE SOARES MASTINS ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ ព័រ​ទុយ​ហ្គា​ល់ កាន់​លិខិតឆ្លងដែន​លេ​ខ N837346 មុខរបរទទួលភ្ញៀវ និង ២.ឈ្មោះ​ LEILA DA CANHA ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​អង់គ្លេស កាន់​លិខិត​ឆ្លង​ដែន​លេ​ខ 308755395 មុខរបរ​ទទួលភ្ញៀវ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់