adverise with khmeread B2fbde9d 616f 452e 9e47 649423e429af

បុរស​បែក​ថ្នាំ ម្នាក់​ឡើងផ្ទះ​ប្រជាពលរដ្ឋ​គេ​ស្មាន​ចោរ​វាយ​ទ្រមខ្លួន​រួច​ប្រគល់ឱ្យ​ប៉ូលិស​

    ភ្នំពេញ ៖ ដោយសារតែ​ប្រើប្រាស់​គ្រឿងញៀន​ជ្រុល​ហួស បុរស​ម្នាក់​បាន​ដើរ​ឡើងផ្ទះ​ប្រជាពលរដ្ឋ​ទាំងយប់​ត្រូវគេ​ស្មានថា​ជា​ចោរ វាយ​ឡើង​ទ្រមខ្លួន​រួច​ហៅ​សមត្ថកិច្ច​មក​យកទៅ​អប់រំ​នៅ​ប៉ុស្តិ៍។​

    ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ កាលពី​វេលា​ម៉ោង១២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០១៦ នៅផ្ទះ​ល្វែង​បុរី​សែន​មនោ​រម្យ ស្ថិត​ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប្រភពពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ គេ​ឃើញ​បុរស​បែក​ថ្នាំ​ខាងលើ បាន​នៅក្បែរ​កន្លែងកើតហេតុ ដើរ​ចុះឡើង​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ ដើរមក​ចូល​តាម​ចំហៀង​ផ្ទះជួល​នៅ​កន្លែងកើតហេតុ ហើយ​បាន​ដើរ​ឡើង​ទៅជា​ន់ទី​១​ដែលជា​បន្ទប់​ជួល។​

    បន្ទាប់មកទៀត​ក៏មាន​អ្នក​ជួល​បន្ទប់​ឃើញ ដើរ​នៅមុខ​បន្ទប់ បាន​បើ​ទ្វារ​ហើយ​ស្រែក​ឆោឡោ​ផ្អើល​ដល់​អ្នក​ក្បែរ​បន្ទប់​ចេញមក​ស្វាគមន៍​ម្នាក់​មួយ​ដៃ ហើយ​សួរថា​"​មករក​អ្វី ? " ហើយ​បុរស​បែក​ថ្នាំ​ថា​"​ឡើងមករក​មិត្តភក្តិ "​។ តែ​អ្នក​នៅ​ទីនោះ​គ្មាន​នរណាម្នាក់​ស្គាល់​បុរស​នោះ ទើប​នាំគ្នា​វាយ​មួយ​ដៃ​មួយ​ជើង​ម្នាក់ទៀត អូស​ចុះមក​ក្រោយ​ចងដៃ ទើប​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​កន្ទោក​មកដល់​សួរនាំ​ទើប​ដឹងថា​បុរស​នោះ​ជា​បុរស​ញៀន​ថ្នាំ​ហើយ​ប្រើ​ប្រាស់​ជ្រុល ទើប​បណ្តាល​មាន​សតិ​មិនល្អ បន្ទាប់ពី​សួរនាំ​រួច​ដោយ​ខ្លាច​ប្រជាពលរដ្ឋ​វាយ​ថែម ទើប​យក​បុរស​នោះ​ទៅ​ប៉ុស្តិ៍​ដើម្បី​អប់រំ និង​ឱ្យ​សាច់ញាតិ​មក​ធានា​ទទួល​ត្រឡប់​ទៅវិញ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់