adverise with khmeread 7ce9752a f40c 48fb b580 55fa330d1696

យួន​ជិះ​ម៉ូតូ​បញ្ច្រាស់ទិស​ចុះ​ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ទៅបុក​ម៉ូតូ​មួយគ្រឿង​របួស​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ម៉ូតូ​ជនជាតិ​យួន​មួយគ្រឿង​ជិះ​បញ្ច្រាស់ទិស​ចុះ​ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ​បាន​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​បណ្ដាលឱ្យ​រងរបួស​បែក​ចិញ្ចើម​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១​ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២០​ ខែឧសភា ឆ្នាំ​២០១៦ ត្រង់ចំណុច​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក។
​    
    ប៉ូលិស​និយាយថា ម៉ូតូ​បង្ក​ម៉ា​កវេ​វ​ពណ៍​ទឹកប្រាក់​ពាក់​ស្លាក​លេខ 70-B1 406-01 បើកបរ​ដោយ​បុរស​ម្នាក់​ជា​ជនជាតិ​យួន​មិន​ស្គាល់ឈ្មោះ​បើកបរ​ក្នុងទិសដៅ​ច្រាសទិស​ពី​ត្បូង​ទៅ​ជើង​ក្នុងស្ថានភាព​ស្រវឹង​។

    ចំណែកឯ​ម៉ូតូ​គ្រោះ​ម៉ាក​ស្មាស​វី​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CZ 5612  ជិះ​គ្នា​២​នាក់​ប្រុស​មិន​ស្គាល់ឈ្មោះ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុងស្ថានភាព​ស្រវឹង​។​    

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​ម៉ូតូ​រងគ្រោះ​ជិះ​គ្នា​២​នាក់​ក្នុងទិសដៅ​ខាងលើ​តាម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​។ ស្រាប់​តែមាន​ជនជាតិ​យួន​វង្វេង​ច្បាប់​ម្នាក់​បាន​ជិះ​ម៉ូតូ​បញ្ច្រាសទិស​គេ​ចុះ​ពីលើ​ស្ពាន​យ៉ាង​លឿន​ក្នុងស្ថានភាព​ស្រវឹង​បាន​បុក​ផ្ទប់​មុខ​គ្នា​ពេញ​មួយ​ទំហឹង​បណ្ដាលឱ្យ​ខាង​ម៉ូតូ​រងគ្រោះ​អ្នកបើកបរ​ម្នាក់​របួស​បែក​ចិញ្ចើម​ខាងឆ្វេង​។​

    ចំណែក​ម្នាក់ទៀត​មិនមាន​រងរបួស​អ្វី​នោះទេ​ហើយ​ខាង​ម៉ូតូ​បង្ក​វិញ​រងរបួស​រយះ​ចិញ្ចើម​ឆ្វេង​បន្តិច​និង​គ្រេច​កដៃ​ខាងស្ដាំ​។ ឯ​ម៉ូតូ​វិញ​ខូចខាត​បែកក្បាល​មុខ​រៀងៗ​ខ្លួន​ភ្លាមៗ​នោះ​ជនរងគ្រោះ​ត្រូវបាន​អ្នក​នៅ​ម្ដុំ​នោះ​ទាក់ទង​ទៅកាន់​រថយន្ត​សង្គ្រោះបន្ទាន់​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​គ្លីនិក​ឯកជន​។​

    ម៉ូតូ​ទាំងសងខាង​វិញ​ត្រូវបាន​ប្រគល់ឱ្យ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់