adverise with khmeread 46461fda 349e 4ce9 abbb 2e203130da01

ប៉ង​រំលោភ​មិន​សម្រេច​ក៏​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦ ប៉ូលិស​ប៉ុស្តិ៍​ព្រៃ​ស​ បានទទួល​បណ្តឹង​ករ​ណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​កាលពី​ថ្ងៃទី​១៦​ ខែឧស​ភា​ ឆ្នាំ២០១៦ ម៉ោង​ប្រហែល​១០​ និង​៥០​នាទី យប់​ត្រង់ចំណុច​រោង​កម្មករ​បុរី ពិភពថ្មី ស្ថិតនៅ​ភូមិ​ប្រការ​ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ។​

    ក្រោយពី​ទទួល​ពាក្យបណ្តឹង​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​បាល​ព្រៃ​ស បានធ្វើការ ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ម៉ី ដេ​ត ហៅ វ៉ិ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ក្នុង​រោង​កម្មករ​បុរី ពិភពថ្មី​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ  រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​១០​ និង​៣០​នាទី​ថ្ងៃទី​១៨ ខែ​ឧសភា ​ឆ្នាំ​២០១៦​យកមក​សាកសួរ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដង្កោ ដើម្បី​កសាង សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់