adverise with khmeread Ad65c69f 417b 45e6 b48f d3b792df2c25

ឃាត់​បុរស​ម្នាក់​មេ​កត់​កន្ទុយ​លេខឆ្នោត​

    ភ្នំពេញ ៖ ប៉ូលិស​បាន​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ប្រភេទ​កន្ទុយលេខ នា​ថ្ងៃទី​១៩ ​ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​ និង​៣0​នាទី រសៀល​ដោយ​ឃាត់​បាន​បុរស​ម្នាក់​និង​វត្ថុតាង​មួយចំនួន។​

    កិច្ចប្រតិបត្តិការ​នេះ​មានការ​ចូលរួម​សម្របសម្រួល​ពី​សំណាក់​លោក​ព្រះរាជអាជ្ញារង​ ស៊ិន​ វីរៈ ​និង​ប៉ូលិស​អធិការដ្ឋាន​ខណ្ឌ​បាន បើក​ការបង្ក្រាប​ទីតាំង​ល្បែង​ប្រភេទ​កន្ទុយ​មួយកន្លែង ស្ថិតនៅ​ចំណុច​តូប​ជួល​លេខ​B11 ផ្លូវ​បេតុង ក្រុម​១៤ សង្កាត់​ទួល​សង្កែ ជា​លទ្ធផល​នៃកិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​អ្នក​កត់​ឆ្នោត​ចំនួន​០១​នាក់ ព្រមទាំង​ដកហូត​សំភា​រះ​បំរើ​សកម្មភាព​មួយចំនួន។​

    ប៉ូលិស​កំពុង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​ទៅ​សាលាដំបូង​រាជធានី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់