adverise with khmeread A590bf4d 017f 4ad2 9378 69e7b8f52d2c

លោត​ចេញពី​ម៉ូតូ​ទាន់ កុំ​អី​កុងតឺន័រ​កិន​មុ​ស្ស​២​នាក់​ខ្ទេច​បាត់​

    ព្រះសីហនុ ៖ បុរស​ជិះ​ម៉ូតូ​២​នាក់ បាន​រួច​ផុតពី​ជិវិត ដោយបាន​លោត​ចេញពី​ម៉ូតូ​ទាន់ពេល នៅ​គ្រា​ដែល​រថយន្ត​កុង​តឺ​ន​រ័​មួយគ្រឿង​បើកបរ​ទិសដៅ​ពី​ក្រុងព្រះសីហនុ​ទៅ​ភ្នំពេញ ហើយ​រេ​ចង្កូត​ចូល​មករក​បុក​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​នៅ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​km 156.157​ក្នុង​ឃុំស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​កាលពី​ល្ងាច​ថ្ងៃទី​១៩​ ខែឧសភា​ ឆ្នាំ២០១៦​។​

    ប្រភពពី​មន្ត្រី​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៤០១​បានឱ្យដឹងថា មនុស្ស​២​នាក់​ដែល​ជិះ​ម៉ូតូ​បាន​រួចផុតជីវិត​ទាំង​ប្រផិតប្រផើយ ប៉ុន្តែ​ម៉ូតូ​ត្រូវបាន​រថយន្ត​កុង​តឺ​ន័រនោះ​កិន​អូស​ជាច្រើន​ម៉ែត្រ​ខូចខាត​ខ្ទេចខ្ទី​សល់​តែ​ម៉ា​ស៊ីន។

    សមត្ថកិច្ច​ដាក់​កា​រស​ង្ស​យ័​ថា​ទំនងជា​អ្នកបើករថយន្ត​កុង​តឺ​ន័រងោក​ងងុយ ទើប​រេចង្កូត​ឆ្លង​ចូល​មករក​បុក​អ្នកជិះ​ម៉ូតូ​ដែល​កំពុង​ជិះ​ក្នុង​ផ្លូវ​អាទិភាព​របស់ខ្លួន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់