adverise with khmeread 1

​ខ្សែប្រយុទ្ធ​តម្លៃ ៤៧,៤៤ លាន​ដុល្លារ​របស់ Liverpool ជិត​ចាក​ចេញពី​ក្លឹប​

​    ​អតីត​ខ្សែប្រយុទ្ធ​របស់ Aston Villa កីឡាករ Christian Benteke អាច​នឹង​ដើរ​ចេញពី​ក្លឹប បន្ទាប់ពី​ចំណាយពេល ១០ ខែ​នៅ​ទឹកដី Anfield​។​

​    ​កីឡាករ​អន្តរជាតិ​សញ្ជាតិ​បែ​ល​ហ្សិ​កវ័យ ២៦ ឆ្នាំ​រូបនេះ ដែល​បាន​ជួប​ការលំបាក​យ៉ាងខ្លាំង​ក្នុង​រដូវ​កាល​នេះ មិនត្រូវ​បាន​បង្ខំ​ឱ្យ​ចាក​ចេញពី​ក្លឹប​នោះទេ ប៉ុន្តែ​លោក Jurgen Klopp មិនអាច​ធានា​គាត់​នូវ​ជម្រើស​ដំបូង​បានឡើយ​នារ​រដូវ​កាល​ក្រោយ​។​

​    ​Benteke បាន​និយាយថា "​វា​ពិតជា​ពិបាក​ប៉ុន្តែ​ខ្ញុំ​ដឹងថា Liverpool គឺជា​ក្រុម​ដ៏​ធំ​សម្បើម​និង​មាន​សម្ពាធ​ជាច្រើន​ព្រមទាំង​កីឡាករ​ល្អៗ​ជាច្រើន​។ វា​នឹងមិន​ងាយស្រួល​នោះឡើយ​សម្រាប់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​នៅតែ​ដើរទៅ​មុខ​។ ខ្ញុំ​មិនដែល​ឆ្ងល់​ខ្លួនឯង​នោះឡើយ ហើយ​ខ្ញុំ​នឹង​ផ្តោតលើ​យូរ៉ូ​ចាប់ពី​ឥឡូវនេះ​ហើយ​យើង​នឹង​ដឹង​នៅ​រដូវ​កាល​ក្រោយ​។ ខ្ញុំ​បាន​ចុះ​កុងត្រា​ជាមួយ Liverpool រយៈពេល ៥ ឆ្នាំ​"​។​

​    ​គាត់​បាន​បន្តថា "​ខ្ញុំ​មិនបាន​ចុះ​កុងត្រា​រយៈពេល ១ ឆ្នាំ​នោះទេ ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​និយាយ​ជាមួយ​គ្រូបង្វឹក​ដើម្បី​ដឹង​ពី​គម្រោង​របស់គាត់​សម្រាប់​រដូវ​កាល​ក្រោយ​"​។​

​    ​Benteke បាន​ចាញ់​ប្រៀប​កីឡាករ Divock Origi និង Daniel Sturridge ក្នុងការ​ដណ្តើម​ជម្រើស​ដំបូង ហើយ​ដោយសារ​ទម្រង់​លេង​ដ៏​អន់​របស់គាត់ បានធ្វើឱ្យ​លោក Klopp មិន​ហ៊ាន​ធានា​ជម្រើស​ដំបូង​របស់គាត់​នៅ​រដូវ​កាល​ក្រោយ​ឡើយ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់