adverise with khmeread 1

​លោក Van Gaal និយាយថា Man Utd "​ត្រូវការ​" ឈ្នះ FA Cup ដាច់ខាត​

​    ​លោក Louis van Gaal បាន​ទទួលស្គាល់ថា ក្រុម Manchester United "​ត្រូវការ​" ឈ្នះ​ពានរង្វាន់ FA Cup នៅ​ថ្ងៃ​សៅរ៍​នេះ​ដើម្បី​បញ្ចប់​ការរិះគន់​ទាំងឡាយ​នៅ​ទឹកដី Old Trafford នាបី​រដូវ​កាល​មកនេះ​។​

​    ​គ្រូបង្វឹក​រូបនេះ​ជឿថា ការបំបាក់​ក្រុម Crystal Palace នៅ​ទឹកដី Wembley គឺ​ពិតជា​សំខាន់​សម្រាប់​ក្លឹប​ជាង​ការ​ឆ្លងទៅ​ប្រកួត​នៅ​តំបន់​អឺរ៉ុប ព្រោះ​វា​នឹង​ផ្តល់​កីឡាករ​នូវ​អារម្មណ៍​ពិតៗ​មួយ​ដើម្បី​កសាង​ក្រុម​នៅ​ថ្ងៃ​អនាគត​។​

​    ​គាត់​បាន​និយាយថា "​ក្លឹប​ដូច Manchester United ត្រូវការ​ពានរង្វាន់​! យើង​ត្រូវការ​វា​ហើយ​កីឡាករ​ក៏ត្រូវ​ការ​វា​ដែរ​។ នៅពេលដែល​អ្នកឈ្នះ​ពានរង្វាន់ វា​តែងតែ​សំខាន់​។ ការ​ឆ្លងទៅ​ប្រកួត (​នៅ​តំបន់​អឺរ៉ុប​) មិន​សំខាន់​នោះទេ​! ពានរង្វាន់ FA Cup ឬក៏​ជើងឯក​លី​ក​ទើប​សំខាន់​"​។​

​    ​គាត់​បាន​បន្តថា "​សម្រាប់​កីឡាករ វា​ពិតជា​សំខាន់​! ពួកគេ​អាច​មើល​ពាន​និង​លើក​វា​។ វា​ជា​ពេល​ដ៏​រីករាយ​មួយ ជាពិសេស​នៅ​ប្រទេស​អង់គ្លេស ព្រោះ FA Cup គឺជា​ពានរង្វាន់​ធំ​។ យើង​កំពុងតែ​លេង​នៅក្នុង​ប្រាសាទ​ដ៏​មាន​កិត្យានុភាព​របស់​អង់គ្លេស​។ អ្វីៗ​បញ្ជាក់ថា ពាន​នេះ​សំខាន់​ប៉ុនណា​"​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​សង្កត់ធ្ងន់ថា "​ដំបូង​យើង​ត្រូវតែ​ឈ្នះ​វា​និង​បន្ទាប់មក​អ្នក​អាច​និយាយថា វា​ជា​ពានរង្វាន់​ដំបូង​គេ​បន្ទាប់ពី​យុគ​របស់លោក Alex Ferguson"​។​

​    ​ក្រុម​បិសាច​ក្រហម Man Utd បាន​ខកខាន​ឈ្នះ​ពានរង្វាន់​នេះ​តាំងពី​ឆ្នាំ ២០០៤ ដែល​នៅពេលនោះ ពួកគេ​បាន​បំបាក់​ក្រុម Millwall ដោយ​លទ្ធផល ៣-០ ដែល​ធ្វើបាន​ដោយ​កីឡាករ Cristiano Ronaldo និង Van Nistelrooy ចំនួន​ពីរ​គ្រាប់​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់