adverise with khmeread 7e7e0d94 4964 4f6f b25a 9562cbdf371b

បញ្ជូន​ក្រុមចោរប្លន់​ម៉ូតូ​១២​នាក់​ទៅ​តុលាការ​

    ភ្នំពេញ ៖ ប៉ូលិស​នឹង​បញ្ជូន​ជនសង្ស័យ​ជា​ក្រុមចោរប្លន់​ម៉ូតូ​យ៉ាងសកម្ម​នៅ​ភ្នំពេញ​ចំនួន​១២​នាក់​ទៅ​តុលាការ​នា​ថ្ងៃទី​២០ ​ឧសភា​នេះ បន្ទាប់ពី​បាន​បង្ក្រាប​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​១៨ ​ឧសភា​ ឆ្នាំ​២០១៦​កន្លងទៅនេះ។​

    ប៉ូលិស​ខណ្ឌចំការមន សហការ​ជាមួយ​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ឃាត់ខ្លួន​នៅ​ភូមិ​៤ សង្កាត់​ទំនប់ទឹក ថ្ងៃទី​១៨ ​ឧសភា ​ឆ្នាំ​២០១៦,​ពី​ប្លន់ ម៉ូតូ​ជាច្រើន​ករណី​ក្នុង​រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ថ្ងៃទី​១៧ ​ឧសភា ​ឆ្នាំ​២០១៦​ម៉ោង​១១​ និង​៣០​នាទី​នៅ ផ្លូវ​លេខ​៤៣២ (​មុខផ្ទះ​លេខ​៦៥) ភូមិ​១១ សង្កាត់​ទួល​ទំពូង​២  មាន​ករណី​ក្រុមចោរ ប្លន់​ម៉ូតូ  បង្កដោយ​ជនសង្ស័យ ៦​នាក់ មិន​ស្គាល់​អត្តសញ្ញាណ ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ ជិះ​ម៉ូតូ​០៤​គ្រឿង (​មិន​ចាំ​ម៉ាក​) បាន​គំរាម​កាប់​លើ​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ​ ZOOMER-X  ពណ៌​ត្រួយ​ចេក សេរី​2015 ស្លាក​លេខ​ភ្នំពេញ​1FP-9260,០១​គ្រឿង។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ ​ផាន់ ​ចាន់ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ​ស្នាក់​នៅផ្ទះ​លេខ​៣០៩ ផ្លូវ​លេខ​២៤៥ សង្កាត់​ទួល ស្វាយព្រៃ​២ ខណ្ឌចំការមន។ បន្ទាប់ពី​ប្លន់​បាន​ហើយ​ពួកចោរ​បាន​ជិះ​គេចខ្លួន​។​

    លុះ​នៅវេលា​ម៉ោង​០៣​ថ្ងៃទី​១៨ ​ឧសភា​ ឆ្នាំ២០១៦​សមត្ថកិច្ច​បាន​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​១២​នាក់​,​កំពុង​សាកសួរ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​និង​ដកហូត​ម៉ូតូ​០៥​គ្រឿង​និង​ដាវ​សាំ​ម៉ូ​រ៉ៃ​០១​ដើម​របស់​ជនសង្ស័យ​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទី១-​ឈ្មោះ​ ម៉ន សុជាតិ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ជា​សិស្ស ស្នាក់នៅ​សង្កាត់ ស្ទឹងមានជ័យ​,​ខណ្ឌមានជ័យ​,​ ទី២-​ឈ្មោះ ​ទៀង ចិ​ត្រា ភេទ​ប្រុស អាយុ​១៩ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៦១E0 ផ្លូវ​លេខ​៤០២ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​,ទី៣-​ឈ្មោះ​ ឳ វិសាល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្ស​ស្នាក់ នៅផ្ទះ​លេខ​២៨៨ ផ្លូវ​១១០ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ទី៤- ឈ្មោះ​ ឧ​ត្ត​ម សំណាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​និស្សិត ស្នាក់​នៅផ្ទះ លេខ​៦B ផ្លូវ​២៦៥ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​,ទី៥- ឈ្មោះ​ ឆ​យ សុវណ្ណ​ម៉ូ​លី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្ស ស្នាក់នៅ ផ្ទះ​លេខ​១៧២ ផ្លូវ​១៩៣ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន, ទី៦-​ឈ្មោះ ខាត់ សុភា ភេទប្រុស អាយុ​២០​ឆ្នាំ ជា​សិស្ស ស្នាក់នៅ​ផ្ទះជួល  ផ្លូវ​១៩៣ សង្កាត់​ទំនប់ ទឹក ខណ្ឌចំការមន, ទី​៧-​ឈ្មោះ​ ស៊ឹម  វណ្ឌី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ លាង​ម៉ូតូ ស្នាក់នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន ជ័យ​, ទី៨- ឈ្មោះ ​ហ៊ា​ប ឈុ​យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​រោង ចក្រ ស្នាក់នៅ​ភូមិ​-​ឃុំ​ស្ពឺ​/​ក ស្រុក​បាភ្នំ ខេត្តព្រៃវែង , ទី៩-​ឈ្មោះ​ គៀង ផាត់ យុទ្ធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​គ្មាន​ស្នាក់ នៅផ្ទះ​ជួល សង្កាត់​កា កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ, ទី១០-​ឈ្មោះ​ អ៊ុង មាស ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​ផ្ទះ​លេខ​២៣BZ សង្កាត់ ទឹកល្អក់​ទី​២ ខណ្ឌ​ទួល គោក​, ទី១១-​ឈ្មោះ​នុត និមល ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​យោធា ស្នាក់ នៅផ្ទះ​ជួល  សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន ជ័យ និងទី​១២-​ឈ្មោះ​ ហុង ហ្ស​ង់​ទីន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​លក់​-​ទិញ​ម៉ូតូ ស្នាក់​នៅផ្ទះ លេខ​៨ សង្កាត់​-​ខណ្ឌដង្កោ​៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់