adverise with khmeread 344d309200000578 0 image a 26 1463505958101

កុំ​ច្រឡំ​ថា​នេះ​ជា​ល្អាង​ក្នុង​គំនូស​ជី​វច​ល Frozen! វា​ជា​ល្អាង​ទឹកកក​ពិតៗ​ចំណាស់ ៣ លាន​ឆ្នាំ​របស់​ចិន​ទេ​

​    ​ប្រសិនបើ​ព្រះ​នាង Elsa ក្នុង​រឿង Frozen មាន​ល្អាង​ទឹកកក​មួយ​នេះ ព្រះ​នាង​នឹងមិន​ទុកឱ្យ​ល្អាង​នេះ​រលាយ​នោះទេ​។ បន្ទាប់​មកវា​នឹងមិន​ចេះ​រលាយ​ជា​រៀងរហូត​។

​    ​ដោយ​កកើត​ចេញពី​ទឹកកក​ទាំងស្រុង ល្អាង​ទឹកកក Luyashan Mountain Ningwu ក្នុងប្រទេស​ចិន​មើលទៅ​ដូចជា​រូប​ចម្លង​ពិតៗ​នៃ​វិហា​រអា​ថ៍កំ​បាំង​របស់​ព្រះ​នាង Elsa ក្នុង​រឿង​របស់ Disney និង​អាច​រក្សា​ភាព​កក​របស់ខ្លួន​បានយូរ​នៅ​អំឡុង​រដូវប្រាំង បើ​ទៅ​បី​នៅពេល​អាកាសធាតុ​ខាងក្រៅ​ឡើងដល់ ១៧ អង្សា​ក៏ដោយ​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃ​ម្សិលមិញ (​ព្រហស្បតិ៍​)​។

​    ​ទស្សនីយភាព​ធម្មជាតិ​ដ៏​អស្ចារ្យ​នេះ​គឺជា​ល្អាង​ទឹកកក​ធំ​បំផុត​ដែល​បាន​រកឃើញ​មកទល់​ឥឡូវនេះ​ក្នុងប្រទេស​ចិន ហើយ​ត្រូវគេ​ជឿថា​មាន​អាយុកាល​តាំងពី​បី​លាន​ឆ្នាំមុន​មកម្ល៉េះ​។

​    ​យោងតាម​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ភូគព្ភសាស្ត្រ​ចិន ល្អាង​គួរឱ្យភ្ញាក់ផ្អើល​នេះ​អាច​រក្សា​ភាព​ត្រជាក់​របស់ខ្លួន​បាន​ដោយសារតែ​កត្តា​ជាច្រើន​។

​    ​រាងរៅ​ស្រដៀង​ប៊ូ​លីង​របស់​ល្អាង និង​ទីតាំង គួបផ្សំ​ជាមួយ​លំហូរ​ខ្យល់​តាម​រដូវ និង​របៀប​ដែល​ចំហាយ​ក្តៅ​ប៉ះគ្នា​ជាមួយ​ជញ្ជាំង​ថ្ម បាន​ផ្តល់នូវ​ស្ថានភាព​អំណោយផល​ដើម្បី​រក្សា​ទឹកកក​នៅក្នុង​ល្អាង​ឱ្យនៅ​ល្អ​ដដែល បើទោះបី​នៅពេល​មាន​អាកាសធាតុ​រាង​ក្តៅ​នៅ​ខាងក្រៅ​ក៏ដោយ​។

​    ​ផ្ទៃ​ខាងក្នុង​ដ៏​ភ្លឺ​ចែងចាំង​មាន​ជម្រៅ ៨៥ ម៉ែត្រ និង​មាន​ប្រាំ​ជាន់ ដែល​អាច​ទទួល​មនុស្ស​បាន​រាប់សិប​នាក់​ក្នុង​មួយ​ជើង​។ ជាន់​នីមួយៗ​នៃ​ល្អាង​នេះ​ត្រូវបាន​ភ្ជាប់​ដោយ​កាំជណ្តើរ រូង​តូចៗ និង​ស្ពាន​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់