adverise with khmeread 41dd2a73 6dbb 4618 8f7e 2f4c8d059409

បង្ក្រាប​ក្មេង​ទំនើង​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​៣​នាក់​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ ចំការមន​បាន​បង្ក្រាប​ក្មេង​ទំនើង​០១​ករណី​០៣នាក់ មាន​ដាវ​សាំ​ម៉ូ​រ៉ៃ​ជាប់ នឹង​ខ្លួន នៅ​ចំណុច​មុខផ្ទះ​លេខ​១៧៨ ផ្លូវ​លេខ​១៦៨ កែង​ផ្លូវ​លេខ​៤៨២ ក្រុម២២ ភូមិ៣ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន នា​ថ្ងៃទី១៨​ ​ខែ​ឧសភា ​ឆ្នាំ២០១៦​ ម៉ោង១១ ​និង​១៥នាទី​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ ​គីម ថា​សុវណ្ណ​រាជ ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរសិស្ស ស្នាក់​នៅផ្ទះ​លេខ ២០៦B ផ្លូវ ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ២-​ឈ្មោះ រ៉ាត់ ភា​រុណ ភេទ​ប្រុស អាយុ​ ១៩ ឆ្នាំ​មុខរបរអង្គរក្ស ស្នាក់​នៅផ្ទះ​លេខ​២០៣ ផ្លូវ ៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន សុខ​ និង៣-​ឈ្មោះ កែវ ណាំ​ឈី​វ ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មុខរបរជាង ទូរទស្សន៍ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ៣៧១ សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ​។ ត្ថុ​តាង​ដកហូត ៖ ម៉ូតូ​០២គ្រឿង​និង​ដាវ​សាំ​ម៉ូ​រ៉ៃ ០១ ដើម របស់ជនសង្ស័យ។​

    បច្ចុប្បន្នកំពុង​ស្រាវជ្រាវ​បន្ត​រក​បទល្មើស​មុននឹង​ចាត់ការ​តាមច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់