adverise with khmeread Ab2c3778 81ae 4865 84ea 90878603456c

ឃាត់​ក្មេង​ទំនើង​៣​នាក់​បង្កទំនាស់​តាមផ្លូវ​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​បង្ក្រាប​ក្មេង​ទំនើង​បង្កទំនាស់​វាយតប់​គ្នា​តាម​ទីសាធារណៈ​នៅ​ថ្ងៃទី​១៨​ឧសភា​ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​នង​៣០​នាទី​រសៀល​នៅ​ភូមិ​ស្លែង​រលើង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បានឱ្យដឹងថា  ក្មេង​ទំនើង​ទាំង​៣​នាក់​១-​ឈ្មោះ​ នាង បូរាណ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ, ២- ឈ្មោះ​ ម៉​ង់ មករា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ និង​៣- ឈ្មោះ ឡៃ បូ​ណា ភេទប្រុស  អាយុ​១៨​ឆ្នាំ មុខរបរ​ជាងដេរ ជន​ទាំង ០៣​នាក់ ស្នាក់នៅ​ផ្ទះជួល  សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ឃាត់ខ្លួន នៅ ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា, ពីបទ​បង្កទំនាស់​វាយតប់​គ្នា និង​ដកហូត​ដែក​បំពង់​ទីប​០១​ដើម៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់