adverise with khmeread 10dee0d2 ccd6 48cc a3aa 06fc3636f7b1

«​អា​ផ្តាច់​ព្រ​លឺ​ង​»​ហោះចូល​ផ្ទះ​ពលរដ្ឋ​របួសធ្ងន់​ម្នាក់​

    កំពង់ធំ ៖ បុរស​ម្នាក់​កំពុងតែ​ដេក​លង់លក់​ស្លប់​ស្កល់​នៅវេលា​ទាបភ្លឺ​ម៉ោង​២​ និង​១៥​នាទី​យប់​ឈានចូល​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៦​ស្រាប់​រថយន្ត​ប្រភេទ​«​អា​ផ្តាច់​ព្រលឹង​»​បើក​មក​បុក​ទម្លុះ​ផ្ទះ​ធ្លាយ​ដល់​ខាង​ក្នង​បណ្តាលឱ្យ​រួស​ធ្ងន់ធ្ងរ​។​

    ប៉ូលិស​និយាយថា អ្នកបើកបរ​ឈ្មោះ​ ហ៊ុន នៅ​ភូមិ​កំពង់​រទេះ សង្កា​ត​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ក្នុងស្ថានភាព​ស្រវឹងស្រា​ធ្លាក់​ភ្នែក​បាន​បើករថយន្ត​កាមរី​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2A-8922 បុក​បាក់​វូប​សំណាក​នាង​ទេព​មច្ឆា​ហើយ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ អុ​យ អឿន អាយុ​៣៨ មាន​ប្រពន្ធ​ឈ្មោះ មុយ អុក អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ទី​៧​សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន ​បណ្តាល​ឲ្យ​ខូចខាត​ផ្នែក​ខាងមុខ។​

    ប្រជាពលរដ្ឋ​បាន​សំ​ណូ​ពរ​ដល់​សមត្ថកិច្ច​មេត្តា​ដាក់ទោស​ទណ្ឌ​ឲ្យ​បាន​តឹងរឹង​បំផុត​ចំពោះ​ជន​ប្រភេទ​នេះ ដែល​បើកបរ​ស្រវឹង​បង្ក​គ្រោះថ្នាក់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់