adverise with khmeread 1

តួ​សម្តែង​សិង្ហ​បុរី Dai Xiangyu ត្រៀមខ្លួន​រៀបការ​ជាមួយ​តួ​ស្រី​ចិនដីគោក​ចាស់​ជាង​ខ្លួន ៧ ឆ្នាំ​!

​    ​តារា​សម្តែង​លោក Dai Xiangyu ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ខ្ពស់​ក្នុងនាម​ជា​តួអង្គ Yamamoto Yousuke នៅ​ឆ្នាំ ២០០៨ ក្នុង​ខ្សែភាពយន្ត​រឿង The Little Nyonya នឹង​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​តារា​សម្តែង​ស្រី Chen Zihan នា​ខែធ្នូ​ខាងមុខនេះ​។​

​    ​ព័ត៌មាន​នេះ​ត្រូវបាន​ប្រកាស​ដោយ​តារា​សម្តែង​វ័យ ៣១​ឆ្នាំ Xiangyu ដែល​គាត់​នឹង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ទទួល​មិត្តស្រី​វ័យ ៣៨​ឆ្នាំ​របស់ខ្លួន​ធ្វើជា​គូ​អនាគត​។​

​    ​យោងតាម​វេ​ប​សាយ The New Paper ពួកគេ​ទាំងពីរ​បាន​បង្កើត​ទំនាក់ទំនង​មួយ​នេះ​ប្រហែលជា​រយៈពេល​ជាង​មួយឆ្នាំ​កន្លងមកហើយ ហើយ​បច្ចុប្បន្ន​ពួកគេ​ក៏​យល់ព្រម​ចុះ​កិច្ចព្រមព្រៀង​ទទួល​គ្នា​ជា​ប្តី​ប្រពន្ធ​ផងដែរ​។​

​    ​Xiangyu បានបញ្ជាក់​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាមរយៈ​ទូរស័ព្ទដៃ​ពី​ទី​ទីក្រុង​ប៉េកាំង​ថា "​ពួកយើង​មាន​អារម្មណ៍​ថា​ពេលវេលា​សមស្រប​មួយ​បានមក​ដល់​ហើយ​សម្រាប់​ពួកយើង​ដើម្បី​រៀបការ​"​។​

​    ​ពិធី​អា​ពា​ហ៍​អា​ពា​ហ៍​របស់​ពួកគេ​នឹង​ប្រារព្ធ​ធ្វើ​នៅ​ចិនដីគោក ប៉ុន្តែ Xiangyu បានបញ្ជាក់​ថា​គាត់​នឹង​អញ្ជើញ​មិត្ត​របស់គាត់​ពី​ផលិតកម្ម Mediacorp នៅក្នុង​ទីក្រុង​ហុងកុង​ដើម្បី​ទទួលយក​ឱកាស​រីករាយ​ជាមួយ​គាត់​ផងដែរ​៕

adverise with khmeread
ប្រភព៖ Asiaone

មតិយោបល់