adverise with khmeread 1

អង់គ្លេស​កំពុង​ព្រួយបារម្ភ​អំពី​ការមកដល់​ជា​លើកដំបូង​របស់​ពូជ​ឱ​ម៉ា​ល់​អាស៊ី​ដែល​អាច​យក​ឆក់​ជីវិត​មនុស្ស​ជាមួយ​ទ្រនិច​របស់​វា

​    ​ពួកវា​គឺជា​ឃាតករ​ឈ្លានពាន​ដែលមាន​ទ្រនិច​ដ៏​មាន​ឥទ្ធិពល​ហើយ​សូម្បីតែ​មនុស្ស​ក៏​អាច​ទទួលរង​ផលប៉ះពាល់​ដល់​ជីវិត​ផងដែរ ជាក់ស្តែង​ការស្លាប់​ដោយសារ​ឱ​ម៉ា​ល់​ទិច​បាន​កើតឡើង​ទៅលើ​ប្រជាជន​រាប់សិប​នាក់​នៅក្នុង​ប្រទេស​បារាំង​រួចមកហើយ​។​

​    ​បច្ចុប្បន្ននេះ​ធម្មជាតិវិទូ​អង់គ្លេស​មានការ​ព្រួយបារម្ភ​ជាខ្លាំង​នៅពេលដែល​ពួកគេ​បានដឹង​ដំណឹង​អំពី​ការធ្វើដំណើរ​របស់​ឪម៉ាល់​អាស៊ី​ដែល​គ្រោះថ្នាក់​ដល់​ជីវិត​នឹង​មកដល់​ប្រទេស​អង់គ្លេស បន្ទាប់ពី​មានការ​អះអាង​អំពី​ការធ្វើដំណើរ​របស់​វា​។​

​    ​វា​គឺជា​ប្រភេទ​មំ​សាហារ​សត្វ (​សត្វ​ស៊ីសាច់​ជា​អាហារ​) ដែលមាន​បណ្តោយ​ខ្លួន​ប្រវែង ៣​សង់ទីម៉ែត្រ ប៉ុន្តែ​វា​មាន​ឥទ្ធិពល​កាច​សាហាវ​ជាង​ទំហំ​ខ្លួន​របស់​វា​ទៅទៀត ដែល​ពិស​របស់​វា​គឺ​ហានិភ័យ​ដ៏​ធំ​បំផុត​សម្រាប់​មនុស្ស​។​

​    ​ឪម៉ាល់​អាស៊ី​ដែលជា​ដើមកំណើត​មកពី​តំបន់​អាស៊ី​ទាំងនេះ ត្រូវបាន​គេ​រាយការណ៍​ថា​បានបង្ហាញ​ខ្លួន​នៅក្នុង​តំបន់​មួយចំនួន​នៅក្នុង​ប្រទេស​អង់គ្លេស​ដែលមាន​ដូចជា  Kent, Surrey, Sussex និង Devon កាលពី​សប្តាហ៍​មុន​៕

 

adverise with khmeread
ប្រភព៖ Telegraph

មតិយោបល់