adverise with khmeread Gollini 1

Everton មានគម្រោងយកអ្នកចាំទី Gollini មកក្របខណ្ឌ PL វិញ

          បន្ទាប់ពី​ Tim Howard ចាកចេញទៅចូលរួម​ជាមួយ​នឹង​ក្លឹប Colorado Rapis ក្លឹប Everton កំពុង​ចាប់អារម្មណ៍លើ​អតីត​អ្នក​ចាំទី​របស់​ Man Utd ​កីឡា ករ​ Pierluigi Gollini ហើយ Everton គ្រោងនឹងផ្តល់កិច្ច​សន្យា​ឲ្យ​​ត្រឡប់ទៅ​ក្រប​ PL វិញ។ ក្រុម​ដែល​គ្មាន​គ្រូបង្វឹក​មួយនេះ​ចង់បន្ថែម​ជម្រើស​ផ្នែក​ចាំទី​របស់ខ្លួន​នៅ​រដូវ​ក្តៅនេះ។

          Gollini វ័យ​២១​ឆ្នាំ​បច្ចុប្បន្ន​លេងឲ្យ​ក្លឹបអ៊ីតាលី Hellas Verona កំពុង​កា្លយ​ជា​គោលដៅ​របស់​ Everton។ Gollini ​​បានចំណាយពេល​ពីរឆ្នាំ​នៅ​ពហុកីឡាដ្ឋាន Old Trafford បន្ទាប់ពី​ផ្ទេរ​ពី​ក្លឹប Fiorentina កាលពីឆ្នាំ​២០១២។ កីឡាករ​រូបនេះ​បង្ហាញមុខ​ជា​ប្រចាំ​សម្រាប់ក្រុម​យុវជន​ក្រោម​១៨​របស់ Man Utd និង​លេង​ជា​កីឡាក​បម្រុង​ ប៉ុន្តែ​មិនអាច​មាន​ឱកាស​លេងក្នុងក្រុម​ឈុត​ធំទេ៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់