adverise with khmeread 30

វាសនា​ក្មេងប្រុស​កបត់ ១៨០ ដឺ​ក្រេ​នេះ​ត្រូវបាន​ផ្លាស់ប្តូរ​បន្ទាប់ពី​សប្បុរ​សជន​អង់គ្លេស​ម្នាក់​ជួយ​រកលុយ​វះកាត់​

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃ​សុក្រ​នេះ​បានឱ្យដឹងថា ក្មេងប្រុស​អាយុ ១៣ ឆ្នាំ ដែល​គ្មាន​អ្នក​ចង់​រាប់អាន​ក្នុងភូមិ​របស់គាត់​ក្នុងប្រទេស​ឥណ្ឌា​ដោយសារតែ​ក្បាល​របស់គាត់​ផ្អៀង​ទៅ​ផ្នែក​ម្ខាង បានទទួល​ការវះកាត់​ប្រថុយ​ជីវិត​មួយ​ដើម្បី​ធ្វើឱ្យ​ក​របស់គាត់​ត្រង់​ឡើងវិញ​។

​    ​ម៉ា​ហិន​ដ្រា អា​ហៀ​វ៉ា (Mahendra Ahirwar) បានកើត​ជំងឺ​ចម្លែក​ពី​កំណើត​ហៅថា Congenital Myopathy ដែល​ធ្វើឱ្យ​សាច់ដុំ​នៅ​ក​របស់គាត់​ខ្សោយ​រហូត​ធ្វើឱ្យ​កបត់​ត្រង់ ១៨០ ដឺ​ក្រេ​។

​    ​ឪពុក ឈ្មោះ មូ​ខេ​ស អា​ហៀ​វ៉ា (Mukesh Ahirwar) អាយុ ៤១ ឆ្នាំ និង ម្តាយ​ឈ្មោះ ស៊ូ​មី​ត្រា អា​ហៀ​វ៉ា (Sumitra Ahirwar) អាយុ ៣៦ ឆ្នាំ បាន​ចំណាយពេល​ច្រើន​ឆ្នាំ​យក​កូន​គាត់​ទៅ​ជួប​វេជ្ជបណ្ឌិត ប៉ុន្តែ​គ្មាន​នរណាម្នាក់​អាចជួយ​កូន​គាត់​បានទេ​។​

​    ​ប៉ុន្តែ​ឥឡូវ​ក្មេង​ជំទង់​រូបនេះ​បានទទួល​ការវះកាត់​ផ្លាស់​ប្តូរជីវិត​ដោយ​អតីត​គ្រូពេទ្យ​របស់​ទីភ្នាក់ងារ​សុខាភិបាល​អង់គ្លេស (NHS) បន្ទាប់ពី​ម្តាយកូន​ពីរ​មួយរូប​មកពី​ទីក្រុង​លី​វើ​ភូ​ល​របស់​អង់គ្លេស​បាន​បង្កើត​ទំព័រ​រៃអង្គាស​លុយ​ដើម្បី​ប្រមូលប្រាក់​ចំនួន​ជាង ១៧.០០០ ដុល្លារ​សម្រាប់​វះកាត់​ព្យាបាល​ក្មេង​នេះ​។

​    ​គ្រូពេទ្យ​វះកាត់​ឆ្អឹងខ្នង លោក​វេជ្ជបណ្ឌិត រ៉ា​ចា​ហ្គោ​ផា​ឡាន់ គ្រី​ស្នាន់ (Rajagopalan Krishnan) មកពី​មន្ទីរពេទ្យ Apollo Hospital ក្នុង​ទីក្រុង​ដេលី បានធ្វើការ​វះកាត់​ឱ្យ​ក្មេង​នេះ បន្ទាប់ពី​អ្នកស្រី ជូ​លី ចូ​ន (Julie Jones) ជួយ​ធ្វើឱ្យ​ការវះកាត់​នេះ​កើតឡើង​បាន​ចំពោះ​ក្មេង​កម្សត់​ម្នាក់នេះ​។

​    ​លោក​វេជ្ជបណ្ឌិត​បាន​ជួយ​វះកាត់​ជោគជ័យ​ដល់​ក្មេង​ម្នាក់នេះ​ដោយ​ប្រើពេល​អស់​ប្រហែល ១០ ម៉ោង​៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់