adverise with khmeread 0905e10b 6dab 4214 9aa1 a65c640b2b73

ភ្លើង​ឆេះ​ផ្ទះ​៣​ខ្នង​នៅ​ខេត្ត​ព្រះសីហនុ​

    ព្រះសីហនុ ៖ មាន​អគ្គីភ័យ​មួយ​កើ​ត​ឡើង​នៅ​ក្រុមទី​១៧ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ បណ្តាល​ឲ្យ​ឆេះ​ខូចខាត​ផ្ទះ​៣​ខ្នង​ជា​ប្រភេទ​ផ្ទះ​ឈើ​សង់​ជាប់​គ្នា ផ្ទាល់​ដី​ធ្វើអំពី​ឈើប្រក់ស​ង្ក័​សី បើក​លក់​អីវ៉ាន់​ចាប់ហួយ ត្រូវ​ឆេះ​ខូចខាត​ទាំងស្រុង នា​នៅ​ថ្ងៃទី​២០ ខែឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​ព្រឹក។​

    ករណីនេះ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត ២ ​គ្រឿង និង​រថយន្ត​កងរាជអាវុធហត្ថ​ខេត្ត​ ១ ​គ្រឿង ចេញ​អន្តរាគមន៍​ពន្លត់​មិនឱ្យ​រាលដាល​បន្តទៀត ប្រើ​ប្រាស់​ទឹក​អស់​ចំនួន ៦ ឡាន​។ ហេតុការណ៍​នេះ​មិន​រងគ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​

    កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ នៃ​គ្រោះ​អគ្គីភ័យ​នេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់