3d625faa f85c 468d a858 be1b142be546

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​នៅ​ប៉ៃលិន​

    ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុងប៉ៃលិន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២០ ខែ​ឧសភា​ ឆ្នាំ​២០១៦ តាម​ដីកា​តុលាការ​ពីបទ​បង្ក​ហិង្សា​ដោយ​ចេតនា​នៅ​ចំណុច​ភូមិ​ទួល​ស្រឡៅ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

    ប៉ូលិស​និយាយថា ប៉ូលិស​បាន​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ឈ្មោះ ទេស ច​ន្នី ភេទ​ប្រុស អាយុ២៦​ឆ្នាំ រស់នៅ​ភូមិ​ទួល​ស្រឡៅ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ក្នង​ករណី​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ប្រព្រឹត្ត​នៅ​ភូមិ​អូរ​ច្រាល​ សង្កាត់​ទួល​ល្វា កាលពី​ថ្ងៃ ទី​១០​ខែមេសា​ឆ្នាំ​២០១៥​។​

    នៅ​ថ្ងៃទី​២០​ ឧសភា​នេះ​ប៉ូលិស​នឹង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់