adverise with khmeread 1

ទីបំផុត Elaine Yiu ទទួលបាន​របស់​ដែល​នាង​ស័ក្តិសម​នឹង​ទទួលបាន បន្ទាប់ពី ១៤​ឆ្នាំ​នៅក្នុង​វិថី​សិល្បៈ​

    ​ដោយ​ប្រឡូក​ក្នុង​វិស័យ​ឧស្សាហកម្ម​កម្សាន្ត​សម្រាប់​រយៈពេល​លើសពី ១០​ឆ្នាំ​មកនេះ ទីបំផុត Elaine Yiu ត្រូវបាន​ទទួលស្គាល់​ចំពោះ​ការខិតខំ​ពុះពារ​ជាមួយ​អាជីព​របស់​នាង នាពេល​ដែល​តារា​ស្រី​រូបនេះ​បានឈ្នះ​ពានរង្វាន់​តារា​សម្ដែង​ស្រី​ឆ្នើម​ដែលមាន​ការគាំទ្រ​ច្រើន​បំផុត​កាលពី​ឆ្នាំមុន​សម្រាប់​តំណែង​នៅក្នុង​ខ្សែភាពយន្ត Captain of Destiny របស់​នាង​។​

​    ​ទោះបីជា​ការបង្ហាញ​ពី​ក្តី​អាណិតអាសូរ​របស់​ប្រិយមិត្ត​ជាច្រើន​ហាក់ដូចជា​យឺតយ៉ាវ​បន្តិច​ដើម្បី​ផ្តល់ឱកាស​ទៅដល់​ក្តី​ស្រមៃ​ក្នុងនាម​ជាតា​រា​សម្តែង​មួយរូប​របស់​នាង​ក្តី Elaine នៅតែ​បានបង្ហាញ​នូវ​សេចក្ដី​អំណរ​ជំនួស​មកវិញ ហើយ​នាង​មិនមាន​ភាព​សោកស្តាយ​អ្វីមួយ​នោះឡើយ​សម្រាប់​អាជីព​របស់​នាង​។​

​    ​នាង​និយាយថា "​ខ្ញុំ​មិនដែល​គិតពី​វា​នោះទេ​។ ដរាបណា​ខ្ញុំ​មានការ​តាំងចិត្ត វា​មិនយឺត​ពេលនោះ​ឡើយ​។ ខ្ញុំ​មានការ​ពេញចិត្ត​យ៉ាងខ្លាំង​ជាមួយ​លទ្ធផល​កាលពី​ឆ្នាំមុន​។ វា​ជាការ​លើកទឹកចិត្ត​ដ៏​ពិសេស ហើយ​ពានរង្វាន់​ដែល​ផ្តល់​មកឱ្យ​ខ្ញុំ​មួយ​នេះ វា​គឺជា​បទពិសោធន៍​មួយ​។ វា​បានបញ្ជាក់​នៃ​ដំណាក់កាល​រីកចម្រើន​បច្ចុប្បន្ន​រប​ស់​ខ្ញុំ​។ ការ​ឈ្នះ​ពានរង្វាន់​នេះ​ជាការ​បញ្ជាក់​មួយ​ឱ្យ​យើង​បានដឹង​"​។​

​    ​ជាមួយនឹង​ខ្សែភាពយន្ត Raising the Bar និង Captain of Destiny ដែល​បាន​ចាក់​បញ្ចាំង​ម្តង​ហើយ​ម្តងទៀត​កន្លងមក​នោះ ទស្សនិកជន​អាចធ្វើ​ជា​សាក្សី​ក្នុងការ​សម្ដែង​របស់ Elaine បាន​៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់