adverise with khmeread 5ab45b0f 4e0d 4d99 89e2 e4f937f5f7bf

ឃាត់​ជនសង្ស័យ​៣​នាក់​ជាមួយ​ថ្នាំញៀន​២​កញ្ចប់​ធំ​

    ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន ៣​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ​បានធ្វើ​ការឃាត់​ខ្លួន​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង ៥​ល្ងាច ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៦ នៅត្រង់ចំណុច​មុខ​វត្ត​កៀន​ឃ្លាំង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ដោយ​ដកហូត​ថ្នាំញៀន​ចំនួន ០២ ​កញ្ចប់​ធំ។​

    ប៉ូលិស​បានឱ្យដឹងថា នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​បាននិងកំពុង​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​និង​អាវុធជាតិផ្ទុះ ពេលនោះ ក៏បាន​ប្រទះឃើញ​ជនសង្ស័យ ០៣នាក់ ជិះ​ម៉ូតូ មួយគ្រឿង ម៉ាកហុងដា សេ​១២៥ សេរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ-0921 ក៏បាន​ដាក់ឱ្យ​ជនសង្ស័យ​ម្នាក់​ចុះ​ដើរ។​

    ពេលនោះ​កម្លាំង​សមត្ថកិច្ច​មានការ​សង្ស័យ​ក៏បាន​ហៅ​ឱ្យ​ឈប់ តែ​ជនសង្ស័យ​មិន​ព្រម​ឈប់ ក៏បាន​រត់ឡើង​លើ​កជ​ញ្ជាំ​ងរ​បង​ផ្ទះ​គេ ហើយ​បាន​បោះចោល​ថ្នាំញៀន ០២​ កញ្ចប់​ធំ រួច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ និង​បាន​ដកហូត​ម៉ូតូ​ចំនួន ០១​គ្រឿង ទើប​កម្លាំង​សមត្ថកិច្ច​ចាប់បញ្ជូន​ខ្លួន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ដើម្បី​សួរនាំ​បន្ត។​

    ប៉ូលិស​បន្តថា ជនសង្ស័យ ០៣​នាក់ មានឈ្មោះ​ដូចខាងក្រោម ៖ ទី​១- ឈ្មោះ កាន មឿ​ន ភេទប្រុស អាយុ៣៥​ឆ្នាំ មុខរបរនេសាទ ស្នាក់​នៅផ្ទះ​គ្មាន ផ្លូវជាតិ​លេខ​៦ ភូមិ​បាក​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ​, ទី​២- ឈ្មោះ ប៉ែន វាសនា ភេទប្រុស អាយុ២១​ឆ្នាំ មុខរបរកម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​តាំង​ក្រាំង ឃុំ​ជីលា ស្រុក​បាធាយ ខេត្តកំពង់ចាម និង​ទី​៣- ឈ្មោះ សុខ ឡា ហៅ​ក្រៅ អា​ខ្ទ​ង ភេទប្រុស អាយុ ២២​ឆ្នាំ មុខរបរមិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​កង​ស្វាយ ឃុំ​ស្វាយ​អំពៅ ស្រុក​មុខកំពូល ខេត្តកណ្តាល។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៣​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បញ្ជូនទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់