1

​ខ្ញុំ​ចង់​អនុវត្ត​វា​បន្ថែមទៀត​! Kanye West ពិពណ៌នា​អំពី​ជីវិត​ផ្លូវភេទ​ជាមួយ Kim Kardashian

​    ​Kanye West បាន​បើក​កកាយ​អំពី​ជីវិត​ផ្លូវភេទ​នៅក្នុង​បទសម្ភាសន៍​ថ្មី​មួយ​របស់ខ្លួន​។​

​    ​តារាចម្រៀង​រ៉ែ​ប​វ័យ ៣៨​ឆ្នាំ​រូបនេះ បាន​បង្ហា​វត្តមាន​នៅក្នុង​កម្មវិធី​សំណេះសំណាល Ellen DeGeneres នៅក្នុង​សប្តាហ៍​នេះ ដែល​គាត់​បាន​ទទូចថា​គាត់​មិន​ខ្វល់​នោះឡើយ​ប្រសិនបើ​គាត់ និង​ភរិយា Kim Kardashian មិន​មានកូន​បន្ថែមទៀត​នោះ ដរាបណា​ពួកគេ​នៅតែ​បន្ត​អនុវត្ត​វា​បន្ថែម​។​

​    ​នាពេល​ដែល Ellen បាន​ចោទ​សំណួរ​ទៅ​គាត់​ថា​តើ​គាត់​នឹង​ចង់បាន​ទារក​មួយ​បន្ថែមទៀត​ដែរឬទេ​? Kanye បាន​បាន​តប​ថា "​ប្រហែល​" មុនពេល​ដែល​គាត់​បានបញ្ជាក់​បន្ថែមថា "​តោះ​ទៅ​មើលថា​តើ​មាន​អ្វី​កើតឡើង​។ ខ្ញុំ​មាន​សុខភាព​គ្រប់គ្រាន់​ដើម្បី​អនុវត្តន៍​វា​!"​។​
​    ​
​    ​បច្ចុប្បន្ន Kanye និង​ភរិយា​វ័យ ៣៥​ឆ្នាំ Kim ក៏មាន​កូនស្រី​វ័យ ២​ឆ្នាំឈ្មោះ North និង កូនប្រុស​អាយុ ៥​ខួប Saint រួចមកហើយ​៕

 

ប្រភព៖ Lollipop

មតិយោបល់