adverise with khmeread 1

​ចៀ វៃ អាយុ​៤០ និយាយថា រឿង​រៀបការ​នាង​ផ្ញើទុក​លើ​ព្រេងវាសនា​

    ​តារា​សម្តែង​ជើងចាស់ រូ​ប៊ី លីន (Ruby Lin) ឬ​ព្រះ​នាង​ចៀ វៃ និង នាង​ស៊ូ​ឈិ (Shu Qi) បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​សម្រាប់​វិស្សមកាល​កាលពីដើម​ឆ្នាំនេះ ខណៈដែល​តារា​សម្តែង​ស្រី​ទាំង​ពីររូប​នៅតែ​បន្តជីវិត​នៅ​លីវ​នៅ​វ័យ ៤០​ដូចគ្នា​នៅឡើយ​។​

​    ​ហេតុដូចនេះ Ruby ក៏បាន​ឆ្លើយតប​ថា "​ពួកយើង​មិនទាន់​ចង់​រៀបការ​នៅឡើយ​ទេ ហើយក៏​គ្មាន​អ្នក​ដែល​មិន​ចង់​រៀបការ​ជាមួយ​យើង​នោះដែរ​"​។​

​    ​ទោះជា​យ៉ាងណាក្តី នាង​មិនបាន​និយាយ​ត្រង់ៗ​ថា នាង​នឹងមិន​រៀបការ​នោះទេ​ប៉ុន្តែ​បាន​ប្រ​លយ​ពាក្យ​មួយ​ឃ្លា​ថា "​វា​អាស្រ័យទៅលើ​ព្រេងវាសនា មិនមែន​អាស្រ័យ​លើ​ការកំណត់​ច្បាស់លាស់​នោះទេ​"​។​

​    ​Ruby បាន​បន្ថែមទៀតថា នាង​បាន​ទទួលទាន​អាហារ​ពេល​ល្ងាច និង​អង្គុយ​មើល​ភាពយន្ត​ជាមួយនឹង​មិត្តភក្តិ​ប្រុស​របស់​នាង ប៉ុន្តែ​មិនទាន់មាន​ពេលវេលា​សមស្រប​ដើម្បី​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​នោះឡើយ ដោយសារតែ​ការងារ​របស់​នាង​មាន​ភាព​មមាញឹក​ខ្លាំងពេក​៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់