adverise with khmeread 9bacc1a4 9b34 41fe ac7f 5b9256c6f0af

បុរស​ទួ​គី​បើក​រថយន្តបុក​រះ​ម៉ូតូ​កង់​៣​និង​ស្លាក​យីហោ​ហាង​កូរ៉េ​

    ព្រះសីហនុ ៖ មាន​ករណី​គ្រោះថ្នាក់​ច​រា​រណ៍​មួយ​កើតឡើង​នៅ​ចំណុច​មុខ​ប៉ុស្តិ៍នគរបាល​ទេសចរ​ណ៍​ស្ថិតក្នុង​ក្រុមទី​១៧​ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​ករណី​គ្រោះថ្នាក់​ចរាច​ណ៏​មួយ​កើតឡើង កាលពី​វេលា​ម៉ោង​១១​យប់​​ ថ្ងៃទី​១៩​ ខែឧសភា​ ឆ្នាំ២០១៦។

    លោក វរសេនីយ៍ឯក​ អ៊ី សុខា ស្នងការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​ ខេត្ត​ព្រះសីហនុ​ឱ្យដឹងថា បង្កដោយ​រថយន្ត​មួយគ្រឿង ម៉ាក​ស៊ី​លីកា​រព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រះសីហនុ  2A 4982 បើកបរ​ដោយ​ឈ្មោះ​AKMESE ALI ភេទ ប្រុស អាយុ​៤១​ឆ្នាំ​ជនជាតិ ទូ​គី ជា​អ្នក​ទេសចរណ៍​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ ទៅបុក​រ៉ឺម៉កកង់​បី​មួយគ្រឿង​រង​ការខូចខាត រួច​បន្ត​ទៅបុក​ស្លាក​យីហោ​អាហារ​ដ្ឋា​ន​កូរ៉េ ធ្វើឱ្យ​រថយន្ត​បង្ក​ខូចខាត​ផ្នែក​ខាងមុខ​ស្ទើ​ទាំងស្រុង ប៉ុន្តែ​ពុំ​បណ្តាលឱ្យ​មនុស្ស​ណា​ម្នាក់​រងរបួស​នោះទេ​។​

    បើ​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​អះអាង​ដូចៗ​គ្នា​ថា នៅមុន​កើតហេតុ​គេ​បានឃើញ​រថយន្ត​បង្ក​មួយគ្រឿង​នេះ​ជិះ​គ្នា​២​នាក់ បើក​ចុះ​បើក​ឡើង​ក្នុង​ល្បឿន​លឿន​មួយ​ដ៏​គ្រោះថ្នាក់ រហូត​បង្កឱ្យមាន​គ្រោះថ្នាក់​នេះ​កើតឡើង​។​

    ប្រភព​បន្តថា ក្រោយ​កើតហេតុ​ជនបរទេស​ម្នាក់ទៀត​ដែល​រួម​ដំណើរ​បាន​រត់គេចខ្លួន ហើយ​ជនជាតិ​ទូ​គី​ជា​អ្នកបើកបរ​រូប​នោះ បាន​ចេញពី​រថយន្ត ស្រែក​ឡូឡា ធ្វើឱ្យ​ប្រជាពលរដ្ឋ​បានឃើញ​ហេតុការណ៍​ផ្ទុះ​កំហឹង ឡោម​ព័​ទ្ឋ​ជុំវិញ។​

    តែ​ត្រូវបាន​សមត្ថកិច្ច​មក​ធ្វើ​អន្តរា​គម​ន៍ទាន់ពេលវេលា ការពារ​មិនឱ្យ​កើតជា​អំពើ​ហឹ​ង្សា​កើតឡើង​មុន​ និង​នាំខ្លួន​ជនបរទេស​រូបនោះ​មក​កា​រិ​យា​ល័យ​ប៉ូលីស​ចរាចរណ៍។ ក្រោយ​កើតហេតុ​ប៉ូលីស​បាន​ឃាត់ខ្លួន​ជនបរទេស​រូបនោះ​នាំយកមក​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់