adverise with khmeread F2d80b7f 3c1b 4ac0 ba96 f86062e0cfcc

វ៉ៃ​សិស្សសាលា​យកលុយ ​និង​ទូរស័ព្ទ​ញយៗ​ជាប់​ខ្នោះ​ប៉េអឹម​

    កំពត ៖ ជនសង្ស័យ​ម្នាក់​ដែល​តែងតែ​ធ្វើ​សកម្មភាព វាយយក​ទូរស័ព្ទ​ពី ក្មេង​​សិស្សសាលា​ជា​ញឹកញាប់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តកំពត​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៩ ​ឧសភា ​ឆ្នាំ​២០១៦។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ក្រោយពី​បានទទួល​បទបញ្ជា​ពី​លោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពត កម្លាំង​ជំនាញ​របស់​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់ ឈ្មោះ ចាន់ រ​ត្ន័​តារា ហៅ បារាំង នៅ​ចំណុច ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ដោយ​ជន​រូប នេះ​បាន​ប្រព្រឹត្ត អំពើ សំឡុត គំរាម (​ប្លន់​) ដែល​ប្រព្រឹត្តិ​ឡើង នៅ​ថ្ងៃទី​១៨ ​ឧសភា ​ឆ្នាំ​២០១៦ ទៅលើ​សិស្សសាលា។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំលាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​នៅ មន្ទីរ​យុត្តិធម៌ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់