adverise with khmeread 81d20f87 32ab 46a2 8db5 863a451d63c3

អត់​ការងារ​ធ្វើ​បាញ់អាប៉ោង​២​នាក់​ជាប់​ខ្នោះ​អាវុធហត្ថ​ខេត្ត​

    កំពង់ស្ពឺ ៖ បុរស​២​នាក់​ក្នុង​ចំណោម​គ្នីគ្នា​មួយ​ហ្វូង​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ចាប់ខ្លួន​នៅវេលា​ម៉ោង១៤ និង​៣០​នាទី​ថ្ងៃទី១៩ ខែឧសភា​ ​ឆ្នាំ២០១៦​នៅ​ចំណុច​ភូមិ អង្គ​ខ្មៅ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា តាម​បទបញ្ជា​លោក​ឧ​ត្ត​ម​ត្រី ជូ សារុន ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ នៅវេលា​ម៉ោង១៤ និង​៣០​នាទី​ថ្ងៃ ទី១៩ ខែឧសភា​ ឆ្នាំ២០១៦ ដឹកនាំ​ដោយ លោក​វរសេនីយ៍ ឯក ឡុងទិ​ត្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ ដោយ​ប្រើប្រាស់​កម្លាំង​ស្លៀកពាក់​ស៊ីវិល បាន​ចុះ បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ អាប៉ោង​នៅ ភូមិ អង្គ​ខ្មៅ ឃុំ​សំបូរ ស្រុក​សំរោង​ទង​ខេត្ត​ស្ពឺ។​

    ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ចាប់​ឃាត់​បានមនុស្ស ២ នាក់​ ម៉ូតូ ២​គ្រឿង និង​សម្ភារៈ កំរាល អាប៉ោង​ នឹង ធុង ក្លាស​សេ ស្រាបៀរ ទឹកសុទ្ធ ទឹកក្រូច។​

    សម្ភារៈ​វត្ថុតាង និង​មនុស្ស​ត្រូវបាន​នាំយកមក​រក្សាទុក​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​​ និង​ចាត់ការ​តាម​និតិ​វិ​ច្បាប់ ៕


adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់