36756f29 3c57 4960 95f1 d5869b0b10db

យុវជន​អាយុ​១៦​ឆ្នាំ​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​ពេលយប់​ស្អែក​ឡើង​ជាប់​ខ្នោះ​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​ចាប់ រំលោភ​សេពសន្ថវៈ លើ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​
​នា​ថ្ងៃទី១៩ ​ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង៧​ និង​៥០ នាទី​យប់​នៅ​ចំណុចកើតហេតុ ក្នុង​ដីចំការ​ស្វាយ ខាងក្រោយ​ផ្ទះ​ឈ្មោះ មាំ​ង ផាន ភូមិកំពង់​គរ ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្ដាល រហូតដល់​ថ្ងៃទី២០​ ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង១​រសៀល​ទើប​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កោះធំ ស្រាវជ្រាវ​ស្វែងរក ចាប់ខ្លួន​ជនសង្ស័យ​។​

    ប៉ូលិស​និយាយថា ក្មេងស្រី​រងគ្រោះ​អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​កំពង់​គរ ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ កសិករ​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ លាង បូ​រិ​ន ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កោះទៀវ​(​ខ​) ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរកម្មករ​ត​រូ​វ​ប៉ូលិស​ឃាត់ខ្លួន​។ វត្ថុតាង​ចាប់យក​ ៖ ១-​អាវយឺត​ពណ៌​ស វាល​ក្លៀក ០១ និង​២-​ខោជើងវែង​ពណ៌​ខ្មៅ ០១ មាន​ដេរ​ចេស ពណ៌​ផ្កាឈូក​នៅ ​និង​ជើងខោ​ខាងក្រោម​។​

    ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី១៩ ​ឧសភា​ ឆ្នាំ២០១៦ វេលា​ម៉ោង​ប្រមាណ៥​ល្ងាច ជ​ន​រងគ្រោះ​បានមក​ចូលរួម​ក្នុង​ពិធីមង្គលការ​បងប្អូន ក្នុងភូមិ​ជាមួយគ្នា​។ លុះ​ក្រោយមក ជនរងគ្រោះ​បាន​ទៅ​ដើរទៅ​ផ្ទះ​ដើម្បី​ប្ដូរ​សម្លៀកបំពាក់​រួច​ត្រឡប់មក​រាំ ក្នុង​ពិធីមង្គលការ​វិញ រួមជាមួយ​មិត្ត​ភ័ក្ត្រ។

    ពេល​ត្រឡប់​មកដល់​វិញ កូនក្រមុំ កូន​ក​ម្លោះ ក៏បាន​ហៅ​ជនរងគ្រោះ និងមិត្ត​ភ័ក្ត្រ ចូលរួម​តុ​ផឹក​ស៊ីជាមួយគ្នា ដោយបាន​រួម​តុ​ជាមួយនិង ជនសង្ស័យ​ផង។​

    ក្រោយពី​ផឹក​ស៊ី​បាន​មួយសន្ទុះ ជនរងគ្រោះ​បាន បបួល​ឈ្មោះ ថន គីម​ឡេង ភេទស្រី ដែលជា​មិត្ត ដើម្បី​ទៅរក​ទិញ​ស្ករ​គ្រាប់​មក​ហូប ហើយ​នៅពេល​នោះដែរ ជនរងគ្រោះ​បាន​ឲ្យ​ឈ្មោះ ថន គីម​ឡេង បបួល​ជនសង្ស័យ​ទៅ​ទិញ​ស្ករ​គ្រាប់​ជាមួយគ្នា​។​

    លុះដល់​វេលា​កើតហេតុ​ខាងលើ ពេល​ត្រឡប់​មកពី​ទិញ​ស្ករ​គ្រាប់​វិញ ដល់​ចំណុចកើតហេតុ​ខាងលើ ជនសង្ស័យ​ក៏បាន​ចាប់​ឱប និង​អូស​ដៃ​ជនរងគ្រោះ​ចូលទៅក្នុង​ចម្ការ​ស្វាយ។ ពេលនោះ​ឈ្មោះ ថន គីម​ឡេង បាន​ស្ដី​ឲ្យ​ជនសង្ស័យ​កុំ​ឲ្យ​ធ្វើបែបនេះ ថែមទាំង​បាន​យក​រំពាត់ វាយ​ជន សង្ស័យ​ទៀត តែ​ជនសង្ស័យ​ពុំ​ស្ដាប់ រួច​ជន សង្ស័យ ក៏​ចាប់​ជនរងគ្រោះ​ចូលទៅក្នុង​ចម្ការ​ស្វាយ​បន្តទៀត។​

    ពេលនោះ​យប់​ងងឹត ឈ្មោះ ថន គីម​ឡេង ក៏បាន​ដើរ​ត្រឡប់មកផ្ទះ​រៀប​មង្គលការ​មុន​ទៅ។ ចំណែក​ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្មភាព ចាប់​សម្រាត​ខោ និង​ផ្ដួល​នារី​រងគ្រោះ​ទៅនឹង​ដី រួច​រំលោភ​សេពសន្ថវៈ​ទៅលើ​ជនរងគ្រោះ​រហូត​បានសម្រេច​។​

    លុះដល់​ម៉ោង១០ ​និង​៣០នាទីយប់​សមត្ថកិច្ច​ប៉ុស្ដិ៍​ពោធិ៍​បាន បានទទួល​ពាក្យបណ្ដឹង​ពី​ម្ដាយ​ជន​រង គ្រោះ​ហើយ​បាន​ទៅដល់​កន្លែងកើតហេតុ នៅ ពេលនោះ ប៉ុន្តែ​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់​។​

    រហូតដល់​ថ្ងៃទី២០ ​ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង១​រសៀល​ទើប​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កោះធំ ស្រាវ ជ្រាវ​ស្វែងរក ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​ស្រុក​កោះធំ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

អ្នកនឹងចូលចិត្ត

មតិយោបល់