2fa5a6a7 64a5 4395 a499 8289a5240e52

លួច​ម៉ូតូ​បាន​ប្រហែល​២៥​គ្រឿង​មកហើយ ប៉ូលិស​ទើបនឹង​ចាប់ខ្លួនបាន​

    កណ្តាល ៖ បុរស​ម្នាក់​ក្នុងចំណោម​បក្ខពួក​៥​នាក់​ប៉ុនប៉ង​ លួច​ម៉ូតូ​នា​ថ្ងៃទី​១៩ ​ឧសភា ​ឆ្នាំ​២០១៦ ម៉ោង​១២ ​និង​៣០ នាទី អា​ធ្រា​ត្រ​នៅ​ចំណុច ក្រោយ​កា​រ៉ា​ស់​សាំង​តូ​តា​ល់ ភូមិ​ដើម​គ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល (​ព្រំប្រទល់​តាខ្មៅ​-​មានជ័យ​) ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន។​

    ប៉ូលិស​និយាយថា  ជនសង្ស័យ​ឈ្មោះ នូ ដា​វិត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សែន​សុខ​ទី​៤ សង្កាត់​ឃ្មួញ ខណ្ឌ​សែន សុខ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​។​ វត្ថុតាង​ចាប់យក​ ៖ ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ HONDA FTR ពណ៌​ខៀវ ពាក់​ផ្លាកលេខ កំពង់ឆ្នាំង ​1C-2385(​គ្មាន​ឯកសារ​) ​និង​សោ​ខ្សៀ ០១ (​មាន​មេដែក​ជាប់​៣​គ្រាប់​)​។​

    ប៉ូលិស​បន្តថា កាលពី​វេលា​កើតហេតុ​ខាងលើ កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ ចេញ​ល្បាត បាន​ជួប​និង​ជន សង្ស័យ កំពុង​ឈរ​ក្បែរ​ម៉ូតូ​នៅ​កន្លែងកើតហេតុ​ខាងលើ។ ដោយមាន​ការសង្ស័យ បាន​ឃាត់​ធ្វើ ការឆែកឆេរ​រកឃើញ វត្ថុតាង​ដូចខាងលើ សោ​ខ្សៀ​កាច់កម៉ូតូ​) ​បាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ធ្ចើ​ការសាកសួរ​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ បាន​សារភាព​ថា​ ៖ ខ្លួន​មក​តាខ្មៅ​តែ​​ម្នាក់ឯង​ដើម្បី​ដើរលេង មាន​បក្ខពួក​៥​នាក់​ទៀត និង​កាំភ្លើងខ្លី​១​ដើម​ម៉ាក កា​៥៤ធ្លាប់ បានធ្វើ​សកម្មភាព​ប្លន់ និង​កាច់ កម៉ូតូ បានសម្រេច ចាប់ពី​ពាក់កណ្តាល​ខែមេសា បាន​ប្រហែល​២៥​គ្រឿង​មកហើយ នៅ​រាជធានី​ភ្នំពេញ ស្រុក​ពញាឮ និង ស្រុក​មុខកំពូល ដែលមាន​បក្ខពួក​៥​នាក់​។​

    ចំពោះ​ករណីនេះ សមត្ថកិច្ច​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

អ្នកនឹងចូលចិត្ត

មតិយោបល់