adverise with khmeread A6800b92 ae9d 414c a439 480e94a65027

ឃាត់​២​នាក់​ប្តី​ប្រពន្ធ​ជួញដូរ​គ្រឿងញៀន​

    កំពង់ចាម ៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ (​ស្រី​០១​នាក់​)​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នា​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​ និង​៣០​នាទី ល្ងាច​នៅ​ចំណុច​ភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម។​

    ប៉ូលិស​និយាយថា កម្លាំង​ជំនាញ​របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្ទឹងត្រង់ បាន​ប្រើប្រាស់​ជំនាញ​ចុះបង្ក្រាប​បទល្មើស​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​បាន០១​ករណី ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​គឺ​ទី១.​ឈ្មោះ ម៉ន ធា ហៅ វណ្ណា ភេទ​ប្រុស អាយុ៣៣​ឆ្នាំ ជាតិខ្មែរ​ និង​ទី២.​ឈ្មោះ លី លក្ខ​ស្មី ហៅលក្ខ អាយុ២៨​ឆ្នាំ ជាតិខ្មែ​ជនសង្ស័យ​ទាំងពីរ​នាក់​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​មាន​ទីលំនៅ​ភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម។​

    ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​រឹបអូស​បាន​វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​ម៉្សៅ​ក្រាម​ពណ៌​ស​ចំនួន០២​កញ្ចប់ ​(​ធំ​០១​កញ្ចប់ និង​តូច​០១​កញ្ចប់​) និង​ទូរស័ព្ទដៃ​ចំនួន០១​គ្រឿង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្ទឹងត្រង់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម ចាត់ការ​តាម​ម​និ​​តិ​វិធី ទៅតាម​ប្បញ្ញត្តិ​ច្បាប់​មាត្រា ៤០ នៃ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់