adverise with khmeread Bc271ffa 8955 420e 838d 020c3963c35f

ចាប់​យួន​ប្រុស​ស្រី​២​នាក់​នៅ​សម្បុក ជួញ ជក់ និងចាក់​គ្រឿងញៀន​

    ភ្នំពេញ ៖ ជនសង្ស័យ​ជនជាតិ​យួន​២​នាក់​ (​ស្រី​១​នាក់)​ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​២​ចាប់ខ្លួន​នៅ​ថ្ងៃទី ២០​ឧសភា​ឆ្នាំ​២០១៦​ម៉ោង ៤​កន្លះ​ល្ងាច​នេះ។​

    លោក​ ទេព បូរ៉ា នាយប៉ូលិស ប៉ុស្តិ៍​ច្បារអំពៅ​២​បានឱ្យដឹងថា កម្លាំង​របស់លោក​បាន​ចុះបង្ក្រាប​ជាក់ស្តែង ករណី​ជួញដូរ​ដោយ​ខុសច្បាប់នូវ​សារធាតុ​ញៀន នៅ​ចំណុច​បន្ទប់​គ្មាន​លេខ សំណង់​មិន​រៀបរយ មាត់ទន្លេ  ភូមិ​ដើម​ចាន់​១ ​សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។​

    លោក​មេ​ប៉ុស្តិ៍​បន្តថា ជនសង្ស័យ​ទី១-​ឈ្មោះ​អៀង ហៀ​ង ហៅ ធៀង ភេទ​ប្រុស អាយុ​២១ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដស្នាក់នៅ ចំណុចកើតហេតុ​ខាងលើ (​ជួញដូរ​) ​និងទី២-​ឈ្មោះ ង្វៀង ធី​ហុង  ភេទស្រី អាយុ​២៩ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ  ស្នាក់នៅ​ផ្ទះជួល​សំណង់​មិន​រាបរយ​មាត់ទន្លេ ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​២ ខណ​ច្បារអំពៅ រាជធានី​ភ្នំពេញ។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស ដកហូត​បាន​វត្ថុ​តាង​រួមមាន ៖ ក្រាម​ព​ណ៌ស​ថ្លា១​ថង់​តូច (​សង្ស័យ​ថ្នាំញៀន​) ,​ម្សៅ​ដុំ​ពណ៌ប្រផេះ​២​ថង់​តូចសង្ស័យ​ថ្នាំញៀន​,​ ឧបករណ៍​សំរាប់​ជក់​ថ្នាំញៀន​១​កំ​ប្លេ​រ ,​ទុយោ​ជ័រកែច្នៃ​សំរាប់​ចូក​ថ្នាំញៀន​១​កំណាត់, ​ដែកកេះ​ចំនួន១,​ កូន​ថង់​ប្លា​ស្ទីក​សំរាប់​ច្រកថ្នាំញៀន​មួយចំនួន ,​ទូរ​សព្ទ័​ដៃ​២​គ្រឿង​, ម្ជុល​សា​រាំង​សំ​ចាក់​ចំ​ចួន១៤១សា​រាំង, ​ទឹក​ថ្នាំ​សំរាប់​លាយ​ចាក់​ចំនួន​៦​ ដប​និង​ដាវ​១​ដើម​។​

    បច្ចុប្បន្ន ជនសង្ស័យ​រួម​និង​វត្ថុតាង បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់