adverise with khmeread C820805a 6659 448f a339 e2682cb3513e

ឃាត់ខ្លួន​បុរស​ម្នាក់​វាយ​៥​ដំបង​សម្លាប់​មិត្ត​ភ័ក្ត្រ​ឯង​

    ព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​០៧​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០១៦ នេះ ស្ថិតនៅ​ចំណុច​ភូមិ​ក្រាំង ឃុំ​ធា​យ ស្រុក​បាភ្នំ បន្ទាប់ពី​កម្លាំង​ស្រាវជ្រាវ​រកឃើញថា មាន​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​មួយ ដោយបាន​សម្លាប់​បុរស​ជា​អ្នកជិតខាង​គ្នា បណ្តាលឱ្យ​ស្លាប់​កាលពី​ចន្លោះ​ម៉ោង​១២ ទៅ​ម៉ោង​០១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២០ ខែឧសភានេះ។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ​ ​កុយ ផល្លិត អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ។ ចំណែកឯ​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ទុយ ញ៉ម អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង។​

    ការឃាត់ខ្លួន​ជនសង្ស័យ​នេះ គឺ​ដោយសារ​កម្លាំង​មូលដ្ឋាន​រកឃើញ​អាវ​ជននេះ មាន​ប្រឡាក់​ឈាម រួច​ក៏​ហៅ​មក​សួរនាំ​តាម​ជំនាញ ទើប​ជននេះ​ឆ្លើយ​សារភាពថា «​ខ្លួនគេ​ពិតជា​បានសម្លាប់​ជនរងគ្រោះ​មែន​»។​

    ប៉ូលិស​បន្តថា ដំបូង​ជនរងគ្រោះ​និង​ជនល្មើស​បាន​ទៅ​ចូលរួម​ការកូន​គេ​នៅ​ភូមិ​ធា​យ ឃុំ​ធា​យ ស្រុក​បាភ្នំ​។ លុះ​វេលា​ម៉ោង​១២​អា​ធ្រា​ត្រ ពួកគេ​ទាំង​០២​នាក់ បានធ្វើ​ដំណើរ​រួមគ្នា​ដោយ​ដើរ​បណ្តើរ​ជេរ​គ្នា​បណ្តើរ។​

    លុះ​ដើរ​មកដល់​ចំណុចកើតហេតុ ជនរងគ្រោះ​បាន​វាយ​ទៅ​ខ្លួន​មួយ​ដៃ​ចំ​ចិញ្ចើម ពេលនោះ​ធ្វើឱ្យ​ខ្លួន​ខឹងសម្បារ បាន​វាយតប​វិញ​៥​ព្រនង់ បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​ក្នុង​ថ្លុកឈាម​តែម្តង៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់