adverise with khmeread C0c66b46 e661 47b4 af48 24c5fb5b281a

ម្នាក់​ជួញដូរ ម្នាក់​ផ្តល់​ទីតាំង​លក់​គ្រឿងញៀន​ជាប់​ខ្នោះ​ទាំង​២​នាក់​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​និយាយថា កាលពី​ថ្ងៃទី​២០ ​ឧសភា​ ឆ្នាំ​២០១៦​ ម៉ោង១១​ព្រឹក​ដោយមាន​ការអនុញ្ញាតិ​ពី​លោក​ សេង​ ហៀ​ង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​ប៉ូលិស​ផ្នែក​យុ​ត្តិ​ធ​ម៍ ខណ្ឌ​ច្បារអំពៅ សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​២ ចុះបង្ក្រាប​ជាក់ស្តែង ករណី​ជួញដូរ និង​សម្រួល​ផ្តល់​ទីតាំង​ឱ្យប្រើ​ប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច បន្ទប់​ក្រោមផ្ទះ​លេខ​០០៣ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​២​នាក់ គឺ ១-​ឈ្មោះ​ កែវ រ៉ាន់ ហៅ​ចិត្រ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សន្តិសុខ​ឯកជន ស្នាក់នៅ​បន្ទប់​កើតហេតុ​ខាងលើ (​សម្រួល​ផ្តល់​ទីតាំង​ឱ្យប្រើ​ប្រាស់​) និង​២-​ឈ្មោះ​​ សៀង ទ្រី ហៅ​ សុខ សាន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោ​ធ៍​សែន​ជ​យ័​(​ជួញដូរ​)។​

    ដកហូត​បាន​វត្ថុតាង​រួមមាន ៖ ក្រាម​ព​ណ៌ស​ថ្លា ​(​សង្ស័យ​ថ្នាំញៀន​) ០១​កញ្ចប់​ថង់​តូច, ឧបករណ៍​ជក់​ថ្នាំញៀន​០១​កំ​ប្លេ​,​ ដែកកេះ​០២, ​កូន​ថង់​ប្លា​ស្ទីក​២, ​ក្រដាស់​បារី​សម្រាប់​ជក់​ថ្នាំញៀន​០១​សន្លឹក​,​ កូន​កន្ត្រៃ​០១, ​កាំបិតផ្គាក់​១, ​ទូរ​សព្ទ័​ចំនួន​០២​គ្រឿង​,​ម៉ូ​តូ​០១​គ្រឿង ម៉ាក​ហុងដា ​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​ 1BR-0603 ​លេខ​តួ​-​លេខ​ម៉ា​ស៊ីន​ 8801680។​

    បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់