ប្រសិនបើលោកអ្នកមានសម្លាកដោយសាររលាកភ្លើង ឬសូម្បីអាចម៍រុយលើស្បែក សូមកុំបារម្ភ ខាងក្រោមនេះជាវិធីព្យាបាលដ៏មានប្រសិទ្ធភាព អាចកម្ចាត់សម្លាកស្បែកដោយសាររលាក និងស្លាកស្នាមផ្សេងៗសូម្បីអាចម៍រុយ។
១. ទឹកក្រូចភ្លា ១០០ មិល្លីលីត្រ
២. ជីរវ៉ាន់ស៊ុយ ២ ស្លាបព្រាបាយ
៣. ទឹកសាប ១៥០ មិល្លីលីត្រ
៤. អាល់កុល ៥០០ មិល្លីលីត្រ
ជីរវ៉ាន់ស៊ុយគឺជាភ្នាក់ងារសម្លាប់មេរោគបែបធម្មជាតិ និងមានគុណសម្បត្តិអស្ចារ្យក្នុងការប្រយុទ្ធប្រឆាំងមុនលើស្បែក។ ហាន់ជីរវ៉ាន់ស៊ុយឱ្យល្អិតៗ រួចចាក់ទឹក និងអាល់កុលចូល។ ទុកគ្រឿងផ្សំនេះក្នុងកូនកែវមួយ ហើយក្រឡុកវាឱ្យសព្វ រួចទុកចោលមួយយប់។
នៅថ្ងៃបន្ទាប់ សូមស្រឹតយកទឹក រួចចាក់ទឹកក្រូចភ្លាចូល។ លាបវាលើស្បែកសម្លាក នៅពេលព្រឹក តែមុននឹងលាបត្រូវប្រាកដថាស្បែកសម្លាកនោះបានលាងសម្អាតមានអនាម័យ។ រួចយកកែវទឹកថ្នាំធម្មជាតិនេះរក្សាទុកកន្លែងងងឹតទុកលាបស្អែកទៀត។ លាបទឹកនេះរាល់ថ្ងៃ ស្នាមសម្លាកនឹងចាប់ផ្តើមរលុបបាត់អស់ពីស្បែកបន្តិចម្តងៗ៕
