adverise with khmeread 0

នាង​មាន​សក់​ស្តើង ប៉ុន្តែ​ក្រោយ​ប្រើ​គ្រឿងផ្សំ​នៅផ្ទះ​បាយ​រួច នាង​ក៏​ទទួលបាន​សក់​ក្រាស់​ក្នុងពេល​តែ ១ សប្តាហ៍​

​    ​ស្ត្រេ​ស៍​ច្រើន ផលប៉ះពាល់​បរិស្ថាន អាយុ​ជ្រេ និង​ការជក់បារី​ច្រើន​គឺជា​កត្តា​ដែល​នៅ​ពីក្រោយ​ការ​ជ្រុះ​សក់​។ 

​    ​ជាទូទៅ​បុរស​មាន​សរសៃសក់ ១០០.០០០ សរសៃ ហើយ​សក់​ក្បាល​បុរស​ជ្រុះ​ជា​មធ្យម ៥០ ទៅ ១០០ សរសៃ​ក្នុង​មួយថ្ងៃ​។ ប្រសិនបើ​ជ្រុះ​មួយថ្ងៃ ១០០ សរសៃ លោកអ្នក​ត្រូវតែ​រក​វិធានការ​ទប់ស្កាត់​រឿងនេះ​ជាបន្ទាន់​។ 

​    ​១. ដូង​
​    ​ដូង​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ការ​ដុះ​សក់ និង​ពង្រឹង​សរសៃសក់​កុំឱ្យ​ជ្រុះ ព្រោះ​វា​សម្បូរ​ជាតិ​រ៉ែ ប្រូតេអ៊ីន ប្រេង​សំខាន់ៗ ប៉ូ​តា​ស្យ៉ូ​ម និង​ជាតិ​ដែក​។ 

​    ​* វិធី​ប្រើ​ដើម្បី​ជួយ​សក់​
​    ​កម្តៅ​ប្រេងដូង​ឱ្យ​ក្តៅ​ឧណ្ហៗ រួច​ម៉ាស្សា​ស្បែកក្បាល រួច​ទុកចោល ១ ម៉ោង បន្ទាប់មក​កក់​សាប៊ូ​ចេញ​។ 

​    ​បើ​មិន​អ៊ីចឹង​យក​ខ្ទិះដូង​លាយ​ជាមួយ​ទឹក​បន្តិច ហើយ​លាប​លើ​តំបន់​ជ្រុះ​សក់ ហើយ​ទុកចោល​មួយ​យប់​។ លាង​សម្អាត​ចេញ​នៅពេល​ព្រឹក​។ 

​    ​២. ខ្ទឹមបារាំង​
​    ​ខ្ទឹមបារាំង​សម្បូរ​ទៅដោយ​ជាតិ​ស្ពាន់ធ័រ ដែល​ជួយ​បង្កើន​ការផលិត​កូ​ឡា​ជែ​ន​។ 

​    ​* វិធី​ប្រើ​ដើម្បី​ជួយ​សក់​
​    ​ហាន់​ខ្ទឹមបារាំង​មួយ​ផ្លែ រួច​គាប​យក​ទឹក​ខ្ទឹម​នេះ​មក​លាប​លើ​ស្បែកក្បាល ទុកចោល ១៥ នាទី​។ បន្ទាប់មក​កក់​សាប៊ូ​សម្អាត​។ ធ្វើបែបនេះ ២ ដង​ក្នុង​មួយ​សប្តាហ៍​។ 

​    ​៣. ខ្ទឹមស​
​    ​ខ្ទឹម​សមានជាតិ​ស្ពាន់ធ័រ​ដូច​ខ្ទឹមបារាំង និង​មាន​អត្ថប្រយោជន៍​ដូច​ខ្ទឹមបារាំង​។ 

​    ​* វិធី​ប្រើ​ដើម្បី​ជួយ​សក់​
​    ​ចិញ្ច្រាំ​ខ្ទឹមស​បី​បួន​កំពឹស​ឱ្យ​ម៉ដ្ឋ ហើយ​បន្ថែម​ខ្ទិះដូង​បន្តិច ហើយ​ដាំ​បី​បួន​នាទី​។ ទុក​វា​ឱ្យ​ត្រជាក់ បន្ទាប់មក​ម៉ាស្សា​វា​លើ​ស្បែ​ក្បាល ហើយ​ទុកចោល ៣០ នាទី រួច​កក់​សាប៊ូ​ចេញ​។ ធ្វើបែបនេះ ២ ដង​ក្នុង​មួយ​សប្តាហ៍​។ 

​    ​៤. ស៊ុត (​មាន់​ទា​)
​    ​លាយ​ស៊ុត​ស​មួយ​គ្រាប់​ជាមួយ​ប្រេងដូង​បន្តិច ហើយ​វាយ​វា​ឱ្យ​ឡើងសាច់ បន្ទាប់មក​លាប​វា​លើ​ស្បែកក្បាល ហើយ​ទុកចោល ២០ នាទី​។ រួចហើយ​លាង​សម្អាត​ជាមួយ​ទឹក​ត្រជាក់ និង​សាប៊ូកក់សក់​ធម្មតា​៕

adverise with khmeread
ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់