adverise with khmeread Parents1

កូនប្រុស​ថត​ទិដ្ឋភាព​គួរឱ្យ​សោកសង្រេង​នៃ​ឪពុក​របស់ខ្លួន​កាន់​ដៃ​ម្តាយ​លាគ្នា​ជា​លើកចុងក្រោយ​មុន​ដាច់ខ្យល់​!

​    ​ការ​លាគ្នា​ចុងក្រោយ​របស់​ប្ដី​ប្រពន្ធ​មួយគូ​ត្រូវបាន​ថត​ដោយ​កាមេរ៉ា​កូនប្រុស​បង្កើត ដែល​បាន​ថត​ឪពុកម្ដាយ​ខ្លួន​កំពុងកាន់​ដៃ​គ្នា ខណៈដែល​បំពង់​ដកដង្ហើម​របស់​ឪពុក​គាត់​ត្រូវបាន​ដកចេញ​សម្រាប់​ការនិយាយ​លាគ្នា​ចុងក្រោយ​។​

​    ​ឪពុកម្ដាយ​របស់លោក Chris Minnini ត្រូវបាន​បញ្ជូន​បន្ទប់​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ Kingston Hospital ក្នុង​ទីក្រុង Ontario រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក ក្នុង​ខែឧសភា​នេះ​។ ឪពុក​គាត់​ត្រូវបាន​ពិនិត្យមើល​រោគវិនិច្ឆ័យ​បី​ដង​ជាមួយនឹង​ជំងឺមហារីក​សួត ខណៈ​ម្ដាយ​គាត់​មាន​ជំងឺ​គាំងបេះដូង​។​

​    ​ប្ដី​ប្រពន្ធ​មួយគូ​នេះ​ត្រូវបាន​គេ​ដាក់​ទន្ទឹមគ្នា​ក្នុង​បន្ទប់ ICU ប៉ុន្ដែ​មុននឹង​ស្លាប់ ឪពុក​របស់លោក Minnini សង្ឃឹមថា​បាន​និយាយ​ពាក្យ​លា​ចុងក្រោយ​ទៅ​ប្រពន្ធ​របស់គាត់ ជា​អកុសល​ប្រពន្ធ​គាត់​ត្រូវបាន​គេ​ចាក់​ថ្នាំ​សណ្តំ​នៅពេលនោះ​។​

​    ​លោក Minnini បាន​និយាយ​លើ​វេ​ប​សាយ Reddit ថា "​វា​គឺជា​លើកដំបូង​នៃ​ប្រវត្តិសាស្ត្រ​អ្នកជំងឺ​ទាំងពីរ​របស់​មន្ទី​ពេទ្យ​នេះ ដែល​បាន​នាំចូល​ទៅក្នុង​បន្ទប់​តែមួយ​ជាមួយគ្នា​"​។​

​    ​Chris Minnini បាន​ថតរូប ដែល​បង្ហាញ​ឪពុកម្ដាយ​ខ្លួន​កាន់​ដៃ​គ្នា ខណៈ​នៅក្នុង​បន្ទប់ ICU អ្នក​ទាំងពីរ​បាន​ភ្ជាប់​ទៅដោយ​ឧបករណ៍​សង្គ្រោះ​ពេញ​ខ្លួន​។​

​    ​ឪពុក​របស់ Minnini បាន​លាចាក​លោក​ដោយ​ស្ងប់​សុខ​កាលពី​ថ្ងៃទី ៤ ឧសភា នៅ​អាយុ ៥៨ ឆ្នាំ ហើយ​ម្ដាយ​របស់គាត់​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ​។​

​    ​លោក Minnini បាន​និយាយថា "​ខ្លួន​ខ្ញុំ​មាន​អាយុ ២១ ឆ្នាំ វា​បានធ្វើឱ្យ​ខ្ញុំ​ក្ដុកក្ដួល​ខ្លាំងណាស់​។ ស្នេហ៍​ពិត​មិនចេះ​ស្លាប់​ទេ​"​។​

​    ​គាត់​ក៏បាន​និយាយទៀតថា គាត់​នឹង​ចងចាំ​ឪពុកម្ដាយ​របស់គាត់រ​ហូត មិន​ថា​មានរឿង​អ្វី​កើតឡើង​នោះទេ​៕

ប្រភព៖ Independent

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់