adverise with khmeread Mayweather kahn

Amir Khan និយាយថា Floyd យកលេសគេចពីការប្រកួត

          កីឡាក​រ​ប្រដាល់​អង់គ្លេស Amir Khan បាន​ចោទប្រកាន់​ថា Floyd Maywather ថា ព្យាយាម​គេចមិនហ៊ាន​ប្រឈម​មុខ​នឹងខ្លួន។ Khan បាន​យក​ឈ្នះពិន្ទុ​លើកីឡាករ Luis Collazo នៅក្នុងការបង្ហាញមុ​ខ​លើក​ដំបូង​ក្នុងប្រភេទ​ទម្ងន់​welterweight ដែលធ្វើឲ្យ​កីឡាករ​រូបនេះស្ថិតក្នុង​ដំណើរឆ្ពោះទៅរក​ជំនួប​ជាមួយ​ Mayweather ។

          ប៉ុន្តែ​ការប្រកួត​បន្ទាប់របស់​កីឡាករ​គ្មានគូប្រៀបរូបនេះ​គ្រោងនឹងធ្វើ​ឡើង​នៅ​​ខែ​កញ្ញា​ ជា​ពេល​ដែល​ Khan មិនអាចប្រកួត​បាន​ ពីព្រោះ​កីឡាករ​រូបនេះ​នឹង​ត្រូវ​តមអាហារ​ អំឡុង​បុណ្យរ៉ាម៉ាដន។ ក្រុម​ការងារ​របស់​ Mayweather មាន​ភាព​ស្ទាក់ស្ទើរ​មិនចង់ប្តូរ​កាលបរិច្ឆេទ​ទៅខែវិច្ឆិកា​ ហើយ​ Khan និយាយថា វាជា​លេស​មួយ ដើម្បីគេចពីការប្រកួត​នេះ។

          Khan បានិយាយថា “ប្រហែលជា​ពិធីតមអាហាររបស់ខ្ញុំធ្វើឲ្យ​ Floyd មាន​លេស​ ដែល​គាត់កំពុងស្វែង​រក​ ដើម្បី​គេចមិនប្រកួត​ជាមួយខ្ញុំ”។

          Khan បានបន្តថា “​ប្រហែល​ជា​ជំនឿសាសនា​របស់​ខ្ញុំ​ធ្វើ​ឲ្យ Floyd មាន​លេស​មិនប្រកួត​ជាមួយខ្ញុំ។ ប្រសិនគាត់យល់​ព្រម​ប្រកួត​នៅ​ខែកញ្ញា​ គាត់ដឹង​ថា វានឹងត្រូវបានច្រានចោល”៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់