Pacquiao

Manny Pacquiao ជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា បន្ទាប់ពីលាលែងពីវិស័យប្រដាល់

          កីឡាក​រប្រដាល់ Manny Pacquiao បាន​ឈ្នះសំឡេង​លើសលប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ នៅពេល​លោក​ជាប់​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន។ កីឡាករ​ម្ចាស់​ខ្សែប្រវ៉ាត់ពិភពលោក WBO ត្រូវ​បាន​ប្រកាស​ឈ្មោះ​ក្នុង​ចំណោម​បេក្ខភាព​ថ្មី​១២​រូប​នៃ​ស្ថាប័ន​ព្រឹទ្ធសភា​ដោយ​គណកម្មការ​រៀបចំការ​បោះឆ្នោត​របស់​ប្រទេស​នេះ។

          កាលពី​សប្តាហ៍​មុន អ្នក​បោះឆ្នោតបាន​បោះឆ្នោត ដើម្បីជ្រើស​រើស​ប្រធានា​ធិបតី​ អនុប្រធានាធិបតី​ និងសមាជិក​ព្រឹទ្ធសភា​១២​រូប សមាជិកសភា២០០​នាក់​និង​មន្ត្រីរដ្ឋការ​ក្នុងស្រុក​១៨.០០០​នាក់​។

          មនុស្ស​ប្រហែល​៨០​ភាគរយ​នៃ​ពលរដ្ឋ​ដែលមាន​សិទ្ធិបោះឆ្នោត​៥៥​លាន​នាក់​បាន​មក​ចូល​រួម​ការបោះឆ្នោត​ជាតិ​ ដែលរៀបចំធ្វើ​រៀងរាល់​៦​ឆ្នាំម្តង។

          Pacquiao វ័យ៣៧​ឆ្នាំជា​សមាជិក​សភាព្រឹទ្ធសភាពីរ​អាណត្តិ​បាននិយាយ ថា លោកគាំទ្រ​ឲ្យ​ដំណើរការឡើងវិញ​នូវច្បាប់ប្រហារជីវិត​ពាក់ព័ន្ធ​នឹង​បទល្មើស ពាក់ព័ន្ទគ្រឿងញៀននិងបទ​ឧក្រិដ្ឋផ្សេងទៀត។​

          Pacquiao ស្ថិតក្នុងចំណោម​ជម្រើស​កំពូ​ល​សម្រាប់កៅអីព្រឹទ្ធ​សភា​ ប៉ុន្តែ​​សំឡេងឆ្នោតរបស់​លោក​ធ្លាក់ចុះ​ បន្ទាប់ពីលោក​បញ្ចេញយោបល់​ប្រឆាំងនឹង​មនុស្ស​ភេទទីបីកាលពីខែកុម្ភៈ៕

ប្រភព៖ Reuters

មតិយោបល់