adverise with khmeread 4e648f46 70f1 4b3c be6a 60f7ea36d546

ជនសង្ស័យ​ប្រុស​ស្រី​១៦​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ត្រូវបាន​ប៉ូលិស​ខេត្តសៀមរាប​ចាប់ខ្លួន​

    សៀមរាប ៖ ប៉ូលិស​ខេត្តសៀមរាប​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៦​ថា ជនសង្ស័យ​ចំនួន​១៦​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ស្រុក​ពួក ស្រុក​ស្វាយ​លើ និង​ស្រុក​វ៉ារិន ចាប់ខ្លួន​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​មួយចំនួន។​

    ប៉ូលិស​និយាយថា ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​សំណាក់​លោក ឃឹម ប៊ុន​សុង ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​លោកស្នងការ កម្លាំង​ប៉ូលិស​ជំនាញ​ប្រឆាំង​គ្រឿងញៀន សហ​ការ​​​​ជាមួយ​កម្លាំង​ប៉ូលិស​តាម​ស្រុក​ទាំង​៣ បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ ចុះបង្ក្រាប​ករណី​គ្រឿងញៀន ជា​បន្តបន្ទាប់​។

    កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​ពួក ស្រុក​ស្វាយ​លើ និង​ស្រុក​វ៉ារិន នៅ​ប៉ុន្មាន​ថ្ងៃនេះ បាន​បើក​ប្រតិបត្តិការ ចុះបង្ក្រាប​ករណី​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ជា​បន្តបន្ទាប់ ស្ថិតនៅ​ស្រុក​ចំនួន​៣ ដោយ​ឃាត់​ជនសង្ស័យ​ភាគច្រើន ជា​ក្រុមយុវជន​ចំនួន​១៦​នាក់ និង​ដកហូត​ថ្នាំ​ជាច្រើន​កញ្ចប់​។ 

    សម្រាប់​ស្រុក​ពួក​កម្លាំង​ប៉ូលិស បាន​ឃាត់​ជនសង្ស័យ​៤​នាក់ (​ចាត់ចែង និង​ប្រើប្រាស់​) នៅ​ស្រុក​វ៉ារិន ចាប់ខ្លួន​ចំនួន​៧​នាក់ (​ជួញដូរ​ចាត់ចែង និង​ប្រើប្រាស់​) នៅ​ស្រុក​ស្វាយ​លើ​ចាប់ខ្លួន​៥​នាក់ (​ជួញដូរ ចាត់ចែង និង​ប្រើប្រាស់​) ព្រមទាំង​ដកហូត​ថ្នាំញៀន សម្ភារ​សម្រាប់​ជក់ និង​ប្រើប្រាស់​មួយចំនួនធំ​ផងដែរ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១៦​នាក់ ស្ថិតក្រោម​ការសាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់