adverise with khmeread 92aba6bc 7cf8 4bfd be9c 554ef78a33d0

ជ្រូកបា ខាំ​លោកតា​អាយុ​៨០​ឆ្នាំ​រហូតដល់​ស្លាប់​

    ព្រៃវែង ៖ លោកតា​អាយុ​៨០​ឆ្នាំ ត្រូវបាន​ជ្រូកបា​ខាំ​ស្លាប់ កាលពី​វេលា​ម៉ោង​ប្រមាណ​៦ ​និង​៣០​នាទី ព្រលប់​ថ្ងៃទី​១៩ ខែឧសភា កន្លងទៅនេះ ស្ថិតនៅ​ចំណុច​ផ្លូវលំ​លើ​ភ្លឺ​ព្រែក ​ស្ថិតនៅ​ចុង​ភូមិ​ព្រៃ​ជ្រុំ ឃុំ​ព្រៃទទឹង ស្រុក​មេសាង ខេត្តព្រៃវែង។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា លោកតា​ដែល​ជ្រូក​ខាំ​ស្លាប់​ឈ្មោះ ​ប្រាក់ ភុ​ន អាយុ​៨០​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រៃ​ភ្លង ឃុំ​ស្មោង​ខាងត្បូង ​ស្រុក​កំចាយមា ខេត្តព្រៃវែង។ មាន​ប្រពន្ធចុង​ឈ្មោះ យ៉េត ថា​ន់ អាយុ​៤៧​ឆ្នាំ​ នៅ​ភូមិ​ព្រៃ​ជ្រុំ​ ឃុំ​ព្រៃទទឹង​ ស្រុក​មេសាង​។​

    លោកតា​រងគ្រោះ ត្រូវ​ជ្រូក​ខាំ​មាន​របួស​ភ្លៅ បី​កន្លែង​យ៉ាងធ្ងន់ធ្ងរ​ភ្លៅ​ស្ដាំ​ពីរ​កន្លែង និង​ភ្លៅ​ឆ្វេង​មួយកន្លែង ​(​ផ្នែក​ខាងក្រោយ​) ដោយសារ​របួស​មាន សភាព​ធ្ងន់​ពេក ជនរងគ្រោះ​បាន​ស្លាប់​ពេល​ក្រុមគ្រួសារ​បញ្ជូនទៅ​មន្ទីរពេទ្យ​ដល់​ពាក់​កណ្ដាលផ្លូវ​។   

    ប៉ូលិស​បន្តថា មូលហេតុ​ដែល​បង្ក​ឱ្យ​ជ្រូក​ខាំ​មនុស្ស​ព្រោះ​ជ្រូកបា​ដាច់ ពី​ចំណង​ពេល​ម្ចាស់ ជ្រូក​មិន​នៅផ្ទះ​យក​កូន ទៅ​សម្រាលកូន​នៅ មន្ទីរពេទ្យបង្អែក​ស្រុក​មេសាង។​

    បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ពិនិត្យ ប្រគល់​សាកសព​ជូន ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់