E9545261 666b 4a28 80b6 8e279a7bc02c

ពួក​គ្រឿងញៀន​រត់​អស់​, ចាប់​បានតែ​វត្ថុតាង​

    កំពត ៖ កម្លាំង​ជំនាញ​របស់​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ បាន​បើក​ការបង្ក្រាប​ទីតាំង ជួញដូរ​គ្រឿងញៀន មួយកន្លែង​នា​ថ្ងៃទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​រសៀល កន្លងទៅនេះ ស្ថិតនៅ ភូមិ​ក្រាំង ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូរ ខេត្តកំពត ដកហូត​បាន​វត្ថុតាង​មួយចំនួន ប៉ុន្តែ​ជនល្មើស​រត់​អស់។​

    ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពត នឹង សម្របសម្រួល​និតិ​វិធី​ច្បាប់ ដោយ​លោក​ព្រះរាជអាជ្ញារង ខៃ ស​ម្ភ​ស្ស តំណាង​អយ្យការ​សាលាដំបូង​ខេត្ត។​

    ជា​លទ្ធផល​សមត្ថកិច្ច​ដកហូត​វត្ថុតាង ម៉្សៅសថ្លា ០៤​កញ្ចប់​ធំ ០៣​កញ្ចប់​តូច កញ្ឆា​ក្រៀម ៤០​ក្រាម​ម៉ូតូ សង់​ប៉ិច ពណ៌​ខ្មៅ ០១​គ្រឿង នឹងដក​បំផ្លាញ​ដើម​កញ្ឆា​មួយចំនួន ប៉ុន្តែ​ជនល្មើស នាំគ្នា​រត់គេចខ្លួន​បាត់​អស់។​

    បច្ចុប្បន្ន​វត្ថុតាង​ត្រូវ​រក្សារ​ទុក​នៅ​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំរឿង នឹង​ស៊ើបអង្កេត វែកមុខ​ចាប់​មេខ្លោង គ្រឿងញៀន​ខាងលើ។ 

    មន្ត្រី​អាវុធហត្ថ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ ជាពិសេស​យុវជន​សូម​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន ព្រោះ​គ្រឿងញៀន​បំផ្លាញ​ជីវិត គ្រឿងញៀន​បំផ្លាញ​គ្រួសារ គ្រឿងញៀន​បំផ្លាញ​សង្គម​ជាតិ សូម​និយាយថា​ទេ​ចំពោះ​គ្រឿងញៀន៕

អ្នកនឹងចូលចិត្ត

មតិយោបល់