adverise with khmeread 98805baf ab0c 4cab 9da7 b93231ad14d5 %281%29

បញ្ជូន​ឧក្រិដ្ឋជន​គ្រឿងញៀន​ឆ្លងដែន​ឱ្យ​កូរ៉េខាងត្បូង​វិញ​

    ភ្នំពេញ ៖ ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បានឱ្យដឹង​នា​រសៀល​ថ្ងៃទី​២០​ ឧសភា ​ថាបុរស​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់​ពាក់ព័ន្ធ​ករណី​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ឆ្លងដែន​ប៉ូលិស​កម្ពុជា​នឹង​ប្រគល់​ខ្លួន​ទៅឱ្យ​ប្រទេស​ប៉ូលិស​ប្រទេស​កូរ៉េខាងត្បូង​វិញ​ដើម្បី​ចាត់ការ​តាមច្បាប់​អន្តរជាតិ។​

    ប៉ូលិស​និយាយថា កាលពី​វេលា​ម៉ោង​៥ ​និង​១៧​នាទី​ថ្ងៃទី​១៨ ​ខែឧសភា ឆ្នាំ២០១៦ នៅ​ចំណុច​ទីលាន​ហាត់​កូនគោល ​"city golf"​ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ចាប់​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់ ដែលមាន​និវេទន៍​ក្រហម​របស់​ប៉ូលិស​អន្តរជាតិ។​

    ប៉ូលិស​បន្តថា ឧក្រិដ្ឋជន​រូបនោះ​ឈ្មោះ​​ Beak Seung Jool​ ភេទ​ប្រុស កើត​ឆ្នាំ​១៩៧៥ ជនជាតិ​កូរ៉េខាងត្បូង​កាន់​ប៉ាស្ព័រ​លេខ​GG0365074។ ឧក្រិដ្ឋជន​រូបនេះ​នឹងត្រូវ​សម​ត្ថ​កិច្ច​កម្ពុជា​ប្រគល់​ឲ្យ​ទៅ សម​ត្តថកិច្ច​ប្រទេស​កូរ៉េខាងត្បូង​វិញ​នាពេល​ឆាប់ៗ​នេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់