adverise with khmeread 266f85b1 776f 4630 aec7 7d8c2ec48978

បើក​ម៉ូតូ​បញ្ច្រាសទិស​ចរាចរ​ណ៍​បុក​ម៉ូតូ​មួយគ្រឿង​បណ្ដាលឱ្យ​បុរស​ម្នាក់​បាក់ក​ស្លាប់​

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាក់ក​ស្លាប់ ពេល​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដោយសារ​តែមាន​បុរស​ម្នាក់ទៀត​បើក​ម៉ូតូ​បញ្ច្រាសទិស​ចរាចរ​ណ៍​បុក​បណ្ដាលឱ្យ​ដួល​បោក​ទៅនឹង​ថ្នល់ ហើយ​ជនបង្ក​រងរបួស​ស្រាល​បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​។​

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​លេខ​២៨៩ ខាងជើង​រង្វង់​មូល​ទួលគោក​ប្រហែល​៥០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ឈ្មោះ ខៀវ សុវណ្ណ ភេទ​ប្រុស អាយុ​៣៣ឆ្នាំ បច្ចុប្បន្ន​មាន​ទីលំនៅ​នៅ​ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ  ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

    បើតាម​ប្រភពព័ត៌មាន​ជុំវិញ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​ជនរងគ្រោះ​​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ C125 ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ​1BG -5356 ជិះ​ម្នាក់​ឯង​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៨៩​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​(​ស្រប​ទិសដៅ​ចរាចរណ៍​)។​

    ពេលមកដល់​ចំណុចកើតហេតុ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ C125 ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ​(​បញ្ច្រាស​ទិសដៅ​ចរាចរណ៍​) ​បានមក​បុក​ម៉ូតូ​ជនរងគ្រោះ​បណ្ដោយឱ្យ​ម៉ូតូ​ទាំងពីរ​គ្រឿង​ដួល​ពេញ​ថ្នល់ ហើយ​ជនបង្ក​រងរបួស​ស្រាល​បាន​លើក​ម៉ូតូ​គេចខ្លួនបាត់។​

    ចំណែក​បុរសរងគ្រោះ​របួសធ្ងន់ ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ តែ​ជា​អកុសល​បានតែ​ពាក់​កណ្តាលផ្លូវ​ក៏បាន​ដាច់ខ្យល់​ស្លាប់​តែម្តង​។​

    ក្រោយមក​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ និង​បាន​សហការ​ជា​មួយ​កម្លាំង​ជំនាញ​មក​ធ្វើការ​វាស់វែង និង​បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឱ្យមក​ទទួល​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់