1

​អនាគត​របស់ Depay កាន់តែ​ស្រពិចស្រពិល​បន្ទាប់ពី​លោក Van Gaal ដក​រូបគេ​ចេញពី​ជម្រើស​សម្រាប់ FA Cup

​    ​វាសនា​របស់​ខ្សែប្រយុទ្ធ Memphis Depay នៅ​ក្លឹប Manchester United កាន់តែ​យ៉ាប់ បន្ទាប់ពី​គាត់​ត្រូវបាន​ដកចេញ​ពី​ក្រុម​សម្រាប់​ការប្រកួត FA Cup វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ Crystal Palace​។​

​    ​Depay ត្រូវបាន​ដឹងថា បាន​ខឹងសម្បា​ដោយសារ​គ្រូបង្វឹក​មិនឱ្យ​ជាប់​ឈ្មោះ​ក្នុង​ក្រុម​និង​មិនបាន​ធ្វើដំណើរ​ជាមួយ​ក្រុម​តាម​រថភ្លើង​ទៅ​កីឡដ្ឋាន Wembley ទេ​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី កីឡាករ​អន្តរជាតិ​ហូ​ឡង់​រូបនេះ​បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុង​ដ៍​ដោយ​ខ្លួនឯង​និង​ត្រូវបាន​រំពឹងទុក​ថា នឹងចូលរួម​មើល​ការប្រកួត​នេះ​។​

​    ​Depay បានធ្វើឱ្យ​អ្នក​រាល់គ្នា​ខកចិត្ត​យ៉ាងខ្លាំង​បន្ទាប់ពី​ផ្ទេរ​មក​ទឹកដី Old Trafford ពី​ក្លឹប PSV ក្នុងតម្លៃ ៣១ លាន​ផោន​កាលពី​រដូវ​កាល​មុន​។ គាត់​បាន​ជួប​ការលំបាក​ដើម្បី​វិល​ទៅរក​ទម្រង់​លេង​ល្អ​និង​ត្រូវបាន​រិះគន់​ចំពោះ​ឥរិយាបទ​របស់គាត់ ជាមួយ​កីឡាករ​មានបទពិសោធន៍​ក្នុង​ក្លឹប​ជាច្រើនរូប​ខ្វល់ខ្វាយ​ចំពោះ​គាត់​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី លោក Van Gaal បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា "​ខ្ញុំ​ត្រូវតែ​ជ្រើសរើស​ក្រុម​និង​បន្ទាប់មក​ខ្ញុំ​ត្រូវតែ​ធ្វើឱ្យ​កីឡាករ​មួយចំនួន​ខកចិត្ត ព្រោះ​ពួកគេ​គិតថា ពួកគេ​នឹង​លេង​។ អ្នក​ត្រូវតែ​ប្រាប់​កីឡាករ​ណា​ម្នាក់​ថា​ពួកគេ​មិនត្រូវ​បានជ្រើសរើស​ហើយ​ពួកគេ​ត្រូវតែ​មកកាន់​កីឡដ្ឋាន​។ អ្នក​ត្រូវតែ​ប្រាប់​ពួកគេ​ម្តងម្នាក់ៗ​។ អ្នក​មិនអាច​ប្រាប់​ពួកគេ​នៅក្នុង​ក្រុម​បានទេ​"៕

ប្រភព៖ Daily Mail

មតិយោបល់