adverise with khmeread 1

Arsenal ជិត​ទិញ​បាន​កីឡាករ Granit Xhaka ពី​ក្លឹប Borussia Monchengladbach

​    ​ក្រុមបាល់ទាត់ Arsenal ត្រៀម​ទិញ​កីឡាករ​ដំបូង​របស់​ពួកគេ​នៅ​រដូវក្តៅ​នេះ​ខណៈ​លោក Arsene Wenger ត្រៀម​នាំ​កីឡាករ Granit Xhaka ពី​ក្លឹប Borussia Monchengladbach​។​

​    ​ខ្សែបម្រើ​សញ្ជាតិ​ស្វ៊ី​សរូប​នេះ​បានមក​ដល់ទី​ក្រុង​ឡុង​ដ៍​ដើម្បី​ធ្វើតេស្ត​សុខភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍​និង​ត្រៀម​រួចរាល់​ដើម្បី​បញ្ចប់​នៃ​ការផ្ទេរ​មកា​ន់​ក្រុម​កាំភ្លើង​ធំ​ក្នុងតម្លៃ ៣៥ លាន​ផោន​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី បើ​យោងតាម​វេ​ប​សាយ Daily Mail បានឱ្យដឹងថា ការចរចា​រវាង​ក្រុម​ទាំងពីរ​កំពុងតែ​ដំណើរការ ជាមួយ​ប្រាក់​ឈ្នួល​របស់​កីឡាករ​វ័យ ២៣ ឆ្នាំ​រូបនេះ នៅតែ​ស្ថិតក្នុង​ការពិភាក្សា​ដដែល​។​

​    ​Xhaka បាន​និយាយថា "Premier League មិនមែនជា​គោលដៅ​របស់ខ្ញុំ​ទេ ប៉ុន្តែ​គឺ​វា​ជា​សុបិន​តាំងពីក្មេង​របស់ខ្ញុំ​។ វា​គឺជា​សុបិន​ដែល​អាច​ក្លាយជា​ការពិត​។ នាពេលនេះ ខ្ញុំ​នៅតែ​ជា​កីឡាករ Gladbach ប៉ុន្តែ​វា​ប្រហែលជា​ផ្លាស់ប្តូរ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​ឬក៏​មិនអាច​"​។​

​    ​ក្រុម​របស់លោក Wenger បាន​បរាជ័យ​ក្នុងការ​ស្វែងរក​ខ្សែប្រយុទ្ធ​មុត​ស្រួច​ម្នាក់​កាលពី​រដូវ​កាល​មុន​ខណៈ​ពួកគេ​បានបញ្ចប់​រដូវ​កាល Premier League ក្នុងនាម​ជា​ជើងឯក​រង ប៉ុន្តែ​ក្រុម​កាំភ្លើង​ធំ​បានធ្វើការ​យ៉ាង​រហ័សរ​ហួន​នៅក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​មុន​ព្រឹត្តិការណ៍​យ៉ូ​រ៉ួ ២០១៦ ចាប់ផ្តើម ស្របពេល​ពួកគេ​បានរៀបចំ​ដើម្បី​ប្រជែង​ជើងឯក​ម្តងទៀត​សម្រាប់​រដូវ​កាល​ថ្មី​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់