adverise with khmeread 1

​បែកធ្លាយ Ronaldo ផ្ញើ​សារ​ឱ្យ Neymar បន្ទាប់ពី Barcelona លើក​ពាន La Liga

​    ​Cristiano Ronaldo មិន​ត្រឹមតែ​ល្បីល្បាញ​ខាង​ធ្វើអំពើ​ល្អ​ក្នុងសង្គម​នោះទេ ប៉ុន្តែ​ខ្សែប្រយុទ្ធ Real Madrid បានបង្ហាញ​ភាពជា​អ្នកកីឡា​និង​ចិត្តល្អ​ជាង​អ្វីដែល​គាត់​ត្រូវបាន​គេ​និយាយ​ទៅទៀត​។​

​    ​អតីត​ខ្សែប្រយុទ្ធ Manchester United រូបនេះ គួរតែ​ត្រូវបាន​អធ្យាស្រ័យ​ចំពោះ​អារម្មណ៍មិនល្អ​របស់គាត់​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន បន្ទាប់ពី Barcelona បាន​គ្រង​ជើងឯក La Liga​។​

​    ​ក្រុម​របស់លោក Luis Enrique បាន​ធាក់ Real Madrid នៅ​ថ្ងៃ​ចុងក្រោយ​ដើម្បី​គ្រង​ជើងឯក បន្ទាប់ពី​ដាច់​អធិរាជ​ស​មួយ​ពិន្ទុ​។​

​    ​ទោះយ៉ាងណា បើ​យោងតាម​កាសែត Sport នៅ​តំបន់​កាតា​ឡាន​បានឱ្យដឹងថា Ronaldo បាន​អបអរ​ដល់​សមាជិក​ក្រុម​របស់ Barcelona​។​

​    ​កាសែត​នោះបាន​បន្តថា Ronaldo បាន​ផ្ញើ​សារ WhatsApp ដ៏​សម្ងាត់​ដើម្បី​អបអរ Neymar បន្ទាប់ពី​ជ័យជម្នះ​របស់ Barça ដែល​ធ្វើឱ្យ​តារា​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ពណ៌នា​រឿងនេះ​ថា "​ពិតជា​គួរសម​និង​គួរឱ្យ​គោរព​ស្រឡាញ់​។ បន្ទាប់មក Neymar បាន​អរគុណ Ronaldo ចំពោះ​សន្តាន​ចិត្តល្អ​នេះ​៕

adverise with khmeread
ប្រភព៖ Independent

មតិយោបល់