adverise with khmeread 7ebe0771a9c0464affb104d3f103855c

Liu Yifei ភ័យស្ទើរអស់ព្រលឹង នៅពេលបុរសម្នាក់ជាស្ទុះមកចាប់ឱបលើឆាក

          តារាស្រី​ចិន Liu Yifei ត្រូវ​បាន​គេផ្តល់​រហ្សនាម​ថា ជា​ “ទេព​ធិតា” នៅក្នុង​ឧស្សាហកម្មកម្សាន្ត​។ ដោយ​សារតែ​សម្រស់ដ៏​ស្រស់ស្អាត​និងគួរឲ្យខ្នាញ់​ នាង​បាន​ទាក់​ចិត្ត​អ្នក​គាំទ្រជា​បុរស​ច្រើន​រាប់មិនអស់។

          កាលពីម្សិល​មិញ​ នាងបានចូល​រួម​កម្មវិធី​សាធារណៈ​មួយ​ពាក់ព័ន្ធនឹង​ភាព​យន្ត​ថ្មី​របស់​នាងរឿង “Night Peacock” ហើយ​រំពេច​នោះ​ មាន​បុរសជាអ្នក​គាំទ្រ​ដ៏ងុប​ងុល​ម្នាក់បាន​វាយ​ប្រហារ​មក​លើនាង។

          ដំបូង​ឡើយ Yifei កំពុង​ស្វាគមន៍​អ្នក​គាំទ្រ​ នៅពេល​នោះ​ បុរសម្នាក់​ពាក់​អាវ​ក្រឡាក្រហម​បាន​រត់សំដៅ​មក​រក​នាងយ៉ាងលឿន ហើយ​ចាប់ឱបចង្កេះជាប់​។ ដោយសារតែ​ការស្ទុះមក​យ៉ាងលឿនបែបនេះ ធ្វើ​ឲ្យ​សក់របស់ Yifei ប៉ើងឡើង​លើ ហើយ​អ្នក​ទាំងពីរ​បាន​ដួល​ព្រមគ្នា។

          ទិដ្ឋភាព​បែប​នេះបានធ្វើ​ឲ្យ​មាន​ភាព​ច្របូកច្របល់ ហើយ​អ្នក​គាំទ្រ​ជា​ច្រើ​បានស្រែក។ ទីបំផុត អ្នក​គាំទ្រ​ដ៏ងុបងុល​ម្នាក់​នេះ​ត្រូវ​បាន​ក្រុម​សន្តិសុខ​ចាប់ជាប់ ​ក្រោយ​មក​ ប៉ូលិស​មក​ដល់ ហើយធ្វើ​ការ​ស៊ើប​អង្កេត។

          សេចក្តីថ្លែងការណ៍​មួយ​បាន​លើកឡើង​ថា Yifei មិន​បាន​រង​របួស​ទេ ប៉ុន្តែ​នាងមាន​ភាព​តក់ស្លុត​ ហើយ​ភ័យ​ខ្លាចដោយ​សារតែ​ទង្វើ​របស់​បុរស​ម្នាក់នេះ។ សេចក្តីថ្លែង​ការណ៍​ដដែល​នេះ​បាន​សំណូមពរផងដែរថា “យើង​សូម​ទទូចដល់​អ្នក​គាំទ្រ​គិតពិចាណា​ផងនៅពេលដេញតាម​តារាសម្តែង។ ចូរប្រើ​សេចក្តី​ស្រឡាញ់ ដើម្បីគាំទ្រ​អាយដូល​របស់​អ្នក​”៕

 

adverise with khmeread
ប្រភព៖ asianpopnews

អ្នកនឹងចូលចិត្ត

មតិយោបល់