adverise with khmeread Bernice liu

Bernice Liu លាតត្រដាងអំពីឈុតក្តៅសាច់ជាមួយ Gregory Wong

          តារាស្រី Bernice Liu កំពុង​ថតវីដេអូខ្លី​សម្រាប់ផលិតផល​គ្រឿង​សម្អាង​។ នៅ​ពេល​សួរ​នាំ​ថា តើ​នាង​ពេ​ញចិត្ត​នឹង​ប្រាក់​កម្រៃ​នេះទេ នាងបាន​ឆ្លើយ​ថា “ខ្ញុំ​ពិត​ជា​ពេញចិត្តមែន​ទែន។ ខ្លឹម​សារនៅពេលនេះគឺនិយាយអំពី​ស្ត្រីដែល​មាន​ទំនុក​ចិត្ត​ម្នាក់។ ខ្ញុំ​មាន​ក្រុម​ហ៊ុន​ផ្ទាល់ខ្លួន​ ហើយ​ខ្ញុំអាច​ធ្វើ​អ្វីក៏ដោយ​ដែល​ខ្ញុំ​ចង់ បើទោះបីជា​ខ្ញុំ​មិន​ទាន់​រៀបការ​ក៏ដោយ”។

          នៅពេល​សួរថា តើ​នាងធ្លាប់​សាកល្បងវិធីព្យាបាល​ដោយ​ការ​ចាក់ម្ជុល​វិទ្យាសាស្ត្រទេ? Bernice បាន​ឆ្លើយ​ថា អត់ធ្លាប់ទេ​ ប៉ុន្តែ​ក៏​មិន​បដិសេធ​ដែរ​នៅ​ពេល​អនាគត។ លើសពីនេះទៅទៀត Bernice បាន​បង្ហើបប្រាប់​ថា នៅពេល​នេះ​ នាង​ជាប់រវល់​ថត​រឿងភាគ “Margaret and David- Green Bean”។ ក្រៅពី​ថត​ឈុត​ស្រើបស្រាល​ជាមួយនឹងតារា​ភាព​យន្ត Bowie Lam តារា​ស្រីរូបនេះ​ក៏​ថត​ឈុត​ក្តៅសាច់ជា​មួយនឹង​ Gregory Wong ផងដែរ។ Bernice បាន​និយាយថា “វាជា​ឈុត​ក្តៅ​សាច់មែនទែន។ យើងថែម​ទាំង​តម្រូវ​ឲ្យ​អ្នកមិន​ពាក់ព័ន្ធ​ចេញ​ក្រៅ​ទៀត​ផង ដើម្បីថតឈុត​នេះ”។

          នៅពេល​សួរថា តើឈុត​នេះស្រើបស្រាលខ្លាំងប៉ុណ្ណា? នាងបាន​និយាយ​ថា “ Gregory អត់ស្លៀក​អ្វីទាំងអស់មួយកំណាត់លើ។ ខ្ញុំ​មើល​ឃើញ​អ្វីៗ​របស់​គាត់​ស្ទើរតែទាំងអស់”។ Bernice ក៏បាន​អះអាងផងដែរ​ថា អ្នក​ទាំងពីរ​អាច​ស្តាប់​ឮចង្វាក់បេះដូង​របស់គ្នា​ទៅវិញ​ទៅមក ហើយ​ឈុត​នេះ​គឺជា​ឈុត​ក្តៅសាច់​បំផុត​ក្នុង​អាជីព​សម្តែង​របស់នាង៕

 

adverise with khmeread
ប្រភព៖ ahmike

អ្នកនឹងចូលចិត្ត

មតិយោបល់